ជង្គង់​មាន់ ស្លាបមាន់​និង​ប្រហឹត​ចម្រុះ​នាំចូលម​កកំពង់សោម ដោយ​ខុសច្បាប់

ព្រះសីហនុ៖នៅ ថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយជំនាញ អះអាងថាទំនិញ នោះខូចគុណភាពនិងបាននាំចូលដោយខុសច្បាប់ ។
ទាក់ទិននិងករណីនេះ ពលរដ្ឋក្នុងក្រុងព្រះសីហនុបាននិយាយថា ឈ្មួញម្នាក់នេះគាត់រកស៊ី នាំប្រហឹតចូលមកពីប្រទេសជិតខាង យូ យាមកហើយ តែកន្លងមក មិនដែលមានជំនាញណាមកជិតទេ នេះប្រហែលជាមានការទំនាក់ទំនង ល្អក្នុងការបង់ខែ ឬបង់ជើង ទើបរលូនមក ប៉ុន្តែបច្ចុប្បន្ននេះ នៅក្នុងខេត្តព្រះសីហនុមានការដោះដូរ មន្ត្រីជំនាញច្រើន និងមានដាក់បន្ថែមសមាសភាពមួយចំនួនទៀត ធ្វើឲ្យ លាភសក្ការៈ បែងចែកគ្នាមិនត្រូវ ទើប រៀបចំផែនការចាប់ ម្តង ដើម្បីឲ្យឈ្មួញស្គាល់មុខ ដើម្បីរត់រកនៅថ្ងៃក្រោយ បន្តរទៀត។
ប្រភពដដែលបានបន្តរថា ប្រសិនបើសមត្ថកិច្ចជំនាញពិតជាអនុវត្តច្បាប់ ម្ហូបអាហារត្រឹមត្រូវ មេឈ្មួញម្នាក់នេះគាត់ពិតជាបញ្ឈប់សកម្មភាព រកស៊ីលក់ដូរប្រហឹតនិងស្លាបមាន់ ជង្គង់មាន់ខូចគុណភាពនេះហើយ ប៉ុន្តែបើក្រោយពីការចាប់ រាងហំហាននេះហើយ ឈ្មួញគាត់នៅបន្តររបរនេះបានរលូនទៀត សូមកុំនិយាយថា មិនពុករលួយ ឲ្យសោះ ។
មន្ត្រី រដ្ឋបាលខេត្តព្រះសីហនុម្នាក់ដែលបានដឹងពីពត៎មាននេះបានទូរសព្ទមកប្រាប់ថា នេះជាល្បិច គោះទឹកបង្អើលត្រីតែប៉ុណ្ណោះទេ ហើយគាត់បន្ថែមថា កុំនិយាយថា គ្មានទំនិញបែបនេះត្រូវបាននាំចូលរាល់យប់ឲ្យសោះ គ្រាន់តែ សមត្ថកិច្ចជំនាញគេមិនចាប់គេចាប់តែលុយ ។
ទោះជាយ៉ាងណាក្តី មន្ត្រីជំនាញគប្បីអាណិតជីវិតកូនខ្មែរជំនាន់នេះផង ដែលកំពុងរងគ្រោះគ្រប់បែបយ៉ាង ចំពោះចំណីអាហារ នេះ បើចាប់ឲ្យច្បាស់ជាចាប់ កុំគោះទឹកបង្អើលត្រី
ឲ្យសោះ ករណីនេះពលរដ្ឋច្រើននាក់បានធានាខ្លួន ថានិងតាមដានមើលគ្រប់វិនាទី ចំពោះឈ្មួញនៅជិតផ្ទះរបស់គាត់ថាតើ!គាត់ឈប់រកស៊ី ខុសច្បាប់បែបនេះឬក៏នៅបន្ត ៕
ជង្គង់​មាន់ ស្លាបមាន់​និង​ប្រហឹត​ចម្រុះ​នាំចូលម​កកំពង់សោម ដោយ​ខុសច្បាប់