ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ធ្វើការ​ Comments​ នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ថា​ លោក​ ហ៊ុន​ បញ្ញា​បុត្រ​ ជា​កូនប្រុស​របស់​លោកស្រី​ ហ៊ុន​ ចាន់ធូ​ អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ (​លោកស្រី​ ហ៊ុន​ ចាន់ធូ​ ជា​កូនស្រី​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ ជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ )​ និង​ត្រូវជា​ចៅ​ជីដូនមួយ​របស់​បុរស​ខ្លាំង​ ចាប់ផ្តើម​មាន​សម្ព័ន្ធ​សេ្ន​ហា​ជាមួយ​តារា​សម្តែង​វ័យក្មេង​ជា​អតីត​ Freshie​ ម្នាក់​ ។​

ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

​ដោយ​សម្អាង​លើ​ព័ស្តុតាង​តាម​ Facebook​ ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ទាំងនោះ​អះអាង​ថា​ សង្សារ​របស់​លោក​ ហ៊ុន​ បញ្ញា​បុត្រ​ គឺ​កញ្ញា​ គឹ​ម​ ចន្ទ​បូរ​មី​ អាយុ​១៧​ឆ្នាំ​ ជា​តារា​សម្តែង​ និង​ជា​អតីត​ Freshie​ ដ៏​ស្រស់ប្រិមប្រិយ​ ។​

ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

​យោង​តាម​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​របស់​លោក​ ហ៊ុន​ បញ្ញា​បុត្រ​ គឺ​បាន​បង្ហាញ​ថា​ ក្រៅពី​មាន​ជីវភាព​ហ៊ឺហា​ សិក្សា​នៅ​បរទេស​ ជាមួយនឹង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ និង​លុយកាក់​កាន់​ពេញៗ​ដៃ​ ព្រមទាំង​ចូល​ចិត្ត​ "​លេង​កាំភ្លើង​"​ ផង​ ដោយ​បាន​កើតមក​ក្នុង​ត្រកូល​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​នោះ​ លោក​ ហ៊ុន​ បញ្ញា​បុត្រ​ ក៏​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​វ័យក្មេង​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ទោ​(​ស័ក្តិ​២)​ម្នាក់​ ។​

ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ពី​លោក​ ហ៊ុន​ បញ្ញា​បុត្រ​ និង​កញ្ញា​ គឹ​ម​ ចន្ទ​បូរ​មី​ នៅឡើយ​ទេ​ ទាក់ទង​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ប្រិ​យ​មិត្ត​ Facebook​ ថា​ មាន​សម្ព័ន្ធ​សេ្ន​ហា​នឹង​គ្នា​នេះ​ ៕​

ចៅបុរសខ្លាំងមានសម្ព័ន្ធសេ្នហាជាមួយតារាសម្តែងវ័យក្មេងអតីត Freshie

Related