នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !

6 Videos


តារាចម្រៀងសម្បុរស្រអែម ផន ស្រីខួច លោក នៅ ស៊ីនឿន និងលោក ម៉ាទីន បានធ្លាក់ក្នុងវគ្គជម្រុះជុំទី៦សប្តាហ៍ទី១០ នៅក្នុងកម្មវិធី I Am a Singer Cambodia កាលពីថ្ងៃ សៅរ៍ទី ២៤ កន្លងទៅ ។ អ្វីដែលគួរអោយកត់សំគាល់នោះ មានមហាជនមួយចំនួនហាក់មិនអស់ចិត្តនិងសមត្ថភាពរបស់តារាចម្រៀង ផន ស្រីខួច ។ តែគួរអោយស្តាយ នាងបែរជាបានសម្លេង ឆ្នោតតិច ។

នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !

សម្រាប់សប្តាហ៍ទី៦នេះ បេក្ខជនបីរូប ដែលមានសម្លេងឆ្នោតតិចជាងគេនិងត្រូវចាក ចេញពីកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកមួយនេះ ។ អ្នកដែលអស់ឱកាស នៅក្នុង ការប្រកួតមានដូចជាលោក នៅ ស៊ីនឿន លោក ម៉ាទីន និងផន ស្រីខួច។មហាជន ដែល ជាអ្នកគាំទ្រតារាចម្រៀងទាំងបីរូបនេះ បានសម្តែងអារម្មណ៍សោកស្តាយ ដោយសារIdol របស់ពួក គេមិនអាចបន្តដំណើរទៅវគ្គបន្តទៀត។ប៉ុន្តែយ៉ាងណាការប្រកួតតែងតែមានឈ្នះនិងចាញ់ ។

នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !

លោក នៅ ស៊ីនឿន បានសម្តែងការសោកស្តាយ ដោយត្រូវធ្លាក់នៅក្នុងជុំទី៦នេះ។តែ យ៉ាងណាលោកក៏បានអរគុណដល់មហាជន ដែលបោះឆ្នោតគាំទ្ររូបលោក ។ កន្លងមក សូផា លីនដា ដែលជាគូស្នេហ៍ ក៏ប្រឹងប្រែងបង្ហោះសាររកសម្លេងឆ្នោតអោយលោកផងដែរ ។ ដោយឡែកសម្រាប់ផន ស្រីខួច វិញ ក៏ធ្វើអោយ មហាជនមួយចំនួន មានការសោកស្តាយផងដែរ ដោយនាងមិនអាចទៅវគ្គបន្ត ។

នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !

សម្រាប់សប្តាហ៍ក្រោយ តារាចម្រៀងបួនរូប ដែលត្រូវឡើងវគ្គបន្តក្នុងកម្មវិធីនេះ មានដូចជា លោក ដួង វីរៈសិទ្ធ យក់ ដួងតារា ស្រីស្អាត សួស វីហ្សា និងវី ឌីណែត ។ ទស្សនិកជន អាចទស្សទាយបានទេ ក្នុងចំណោមតារាទាំងបួនដួងនេះ តើនរណានឹងចាកចេញពីវគ្គបន្តនៅចុងសប្តាហ៍នេះ? ៕ ចេនី

នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !នៅ ស៊ីនឿន ផន ស្រីខួច និង លោក ម៉ាទីន អស់ឱកាសទៅវគ្គបន្ត !