អាយុ​​២​១​​ឆ្នាំ​សោះ​​អាច​​ បើក​​បណ្ដាញ​​​សណ្ឋា គារ​​រក​​ចំណូល​​ជាង​​៣​​ លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ

អាយុ​​២​១​​ឆ្នាំ​សោះ​​អាច​​ បើក​​បណ្ដាញ​​​សណ្ឋា គារ​​រក​​ចំណូល​​ជាង​​៣​​ លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ

នៅអាយុ ១៨ ឆ្នាំមានយប់មួយនោះយុវជន Ritesh Agarwal ត្រូវបានគេចាក់សោរជាប់ឲ្យនៅក្រៅអាផាតមិនរបស់ខ្លួន។ ដោយមិនមានកន្លែងគេង យុវជនរូបនេះត្រូវបង្ខំចិត្ត ចូលទៅក្នុងសណ្ឋាគារក្បែរនោះដើម្បីរកបន្ទប់សម្រាក ហើយនៅទីនោះគេជួបបញ្ហាជាច្រើនដូចជា អ្នកទទួលភ្ញៀវដេកលក់ ហើយពេលចូលដល់បន្ទប់មានបញ្ហាជាច្រើនទៀតដូចជាព្រីភ្លើងខូច អំពូលភ្លើងមិនដំណើរការ និងសម្ភារៈបន្ទប់ទឹកផ្សេងទៀតមានបញ្ហា។ ការជួបបញ្ហានេះដោយខ្លួនឯង ក៏ដូចជាបញ្ហាដែលឧស្សាហ៍កើតមាននៅសណ្ឋាគារតូចៗនៅឥណ្ឌា យុវជនវ័យក្មេងបានបង្វែរបញ្ហានេះមកជាឱកាសដោយបង្កើតក្រុមហ៊ុន មួយជួយសម្រួលដំណើរការសណ្ឋាគារឲ្យរលូន។

«ខ្ញុំយល់ថា បើខ្ញុំជួបបញ្ហានេះ អ្នកធ្វើដំណើរដទៃទៀតប្រាកដជាជួបបញ្ហាដូចគ្នា។ ហេតុអ្វីឥណ្ឌាមិនអាចមានបន្ទប់សណ្ឋាគារដែលមានស្តង់ដារក្នុង តម្លៃដ៏សមស្របមួយ?» Ritesh Agarwal រៀបរាប់ពីបញ្ហាដែលខ្លួនជួបប្រទះ។បីឆ្នាំក្រោយមក នៅអាយុ ២១ ឆ្នាំ Agarwal បានក្លាយជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oyo Rooms ដែលមានបណ្តាញសណ្ឋាគារប្រហែល ១ ពាន់កន្លែងប្រតិបត្តិការនៅទីក្រុងចំនួន ៣៥ ទូទាំងប្រទេ សឥណ្ឌាដែលមានបុគ្គលិក ១ ពាន់នាក់  និងមានចំណូលប្រចាំខែ ៣,៥ លានដុល្លារ។

ក្រុមហ៊ុនរបស់នាយកប្រតិបត្តិវ័យក្មេងឥណ្ឌារូបនេះធ្វើការ ជាមួយសណ្ឋាគារតូចៗដែលមិនមាន Brand ដើម្បីធ្វើឲ្យប្រសើរនូវបរិក្ខារ បង្វឹកបុគ្គលិកសណ្ឋាគារឲ្យមានជំនាញច្បាស់លាស់ និងជំរុញឲ្យមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដោយក្រុមហ៊ុនទទួលបានវិញគឺផ្នែកមួយនៃចំណូលសណ្ឋាគារទាំងនោះ។

អាយុ​​២​១​​ឆ្នាំ​សោះ​​អាច​​ បើក​​បណ្ដាញ​​​សណ្ឋា គារ​​រក​​ចំណូល​​ជាង​​៣​​ លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ

ភាគច្រើននៃសណ្ឋាគារដែលសហការជាមួយ Oyo ទទួលបានអតិថិជន និងចំណូលកើនឡើងជាងមុន។ Agarwal ក៏បានអភិវឌ្ឍ App មួយដែលអាចឲ្យភ្ញៀវកក់បន្ទប់សណ្ឋាគារ នាំទៅរកទីតាំងសណ្ឋាគារ  ហើយពេលចូលស្នាក់នៅក្នុងសណ្ឋាគារអាចប្រើប្រាស់ដើម្បីឲ្យដំណឹងទៅ បុគ្គលិកលើសេវាកម្មដែលខ្លួនចង់ប្រើ និងផ្តល់ជាការរិះគន់ដើម្បីស្ថាបនាជាដើមដែលធ្វើឲ្យកាន់តែ ងាយស្រួល។

ទោះជាយ៉ាងណា សហគ្រិនដ៏ជោគជ័យរូបនេះនិយាយថា ពេលចាប់ផ្តើមដំបូងជាការពិបាកទាំងការរកទុន និងធ្វើយ៉ាងណាឲ្យអតិថិជនជឿជាក់ទទួលយកសេវាកម្មរបស់ខ្លួន។ លោកថា ដំបូងឡើយលោកបានសហការជា មួយសណ្ឋាគារមួយដែលមិនមានភ្ញៀវទាល់តែ សោះ ហើយមានបញ្ហាជាច្រើន។ លោកបានធ្វើគ្រប់យ៉ាងដើម្បីធ្វើឲ្យសណ្ឋាគារនោះមានស្តង់ដារមួយ។ រយៈពេល ៩ ខែក្រោយមក សណ្ឋាគារមានភ្ញៀវមកហូរហែរឥតដាច់ហើយចំណូលក៏កើនឡើង។ ពេលលោកត្រូវការអ្នកមកវិនិយោគ គ្មាននរណាទុកចិត្តឡើយ។ ដូច្នេះលោកបាននាំ អ្នកវិនិយោគនោះមកមើលសណ្ឋាគារដែលទទួលសេវាកម្មរបស់ខ្លួន ប្រៀបធៀបនឹងសណ្ឋាគារទំហំប៉ុនគ្នាដែលមិនប្រើសេវាកម្មរបស់ Oyo ដើម្បីឲ្យឃើញពីភាពខុសប្លែកគ្នា។ ក្រោយមក អ្នកវិនិយោគក៏ទុកចិត្ត និងផ្តល់ទុនដើម្បីពង្រីកបន្ថែម។

អាយុ​​២​១​​ឆ្នាំ​សោះ​​អាច​​ បើក​​បណ្ដាញ​​​សណ្ឋា គារ​​រក​​ចំណូល​​ជាង​​៣​​ លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ

ទោះជាយ៉ាងណា ម្ចាស់ក្រុមហ៊ុនវ័យក្មេងសារភាពថា ការរីកធំឆាប់រហ័សពេកនៃក្រុមហ៊ុនរបស់ខ្លួនធ្វើឲ្យមានផល លំបាកមួយចំនួនពិសេសគឺ ការជ្រើសរើសមនុស្សមកធ្វើការឲ្យបានត្រឹមត្រូវ។ បច្ចុប្បន្ន Agarwal ផ្តោតសំខាន់ទៅលើការធ្វើឲ្យប្រសើរលើសេវាកម្មដែលខ្លួនមានដោយ ប្រើមតិរិះគន់ដើម្បីស្ថាបនារបស់ភ្ញៀវមកកែលំអ។ ក្រៅពីនេះ ក្នុងនាមជាអ្នកចេះសរសេរកូដ និងចូលចិត្តបច្ចេកវិទ្យាស្រាប់ លោកក៏នឹងបញ្ជ្រាបបច្ចេក វិទ្យាថ្មីៗបន្ថែមធ្វើឲ្យការបម្រើសេវាកម្មល្អមួយកម្រិត ទៀត។

អាយុ​​២​១​​ឆ្នាំ​សោះ​​អាច​​ បើក​​បណ្ដាញ​​​សណ្ឋា គារ​​រក​​ចំណូល​​ជាង​​៣​​ លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ

ចុងក្រោយ ពន្លកអ្នកជំនួញវ័យក្មេងផ្តែផ្តាំថា បើចង់ជោគជ័យគឺត្រូវចាប់ផ្តើមឲ្យបានលឿន។ «ចាប់ផ្តើមឲ្យបានលឿន ដូច្នេះបើបរាជ័យ អ្នកនឹងរៀនពីវា ហើយឱកាសជោគជ័យនៅពេលបន្ទាប់គឺនឹងកាន់តែប្រសើរ»។ នេះជាសាររបស់ Agarwal ទៅកាន់អ្នកដែលចង់ក្លាយជាសហគ្រិនផ្សេងទៀត៕

ប្រភព ៖ thephnompenhtimes

  • អាយុ​​២​១​​ឆ្នាំ​សោះ​​អាច​​ បើក​​បណ្ដាញ​​​សណ្ឋា គារ​​រក​​ចំណូល​​ជាង​​៣​​ លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: