នគរបាលតាមទៅបង្ក្រាបក្រុមចោរកែច្នៃរថយន្ត ដែលលួចបានដល់ទីតាំង

6 Videos


នគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ បានចុះទៅសហការជាមួយកម្លាំង នគរបាលស្រុកពញាឮ ខេត្តកណ្តាល តាមបង្ក្រាបដល់ទីតាំងកែច្នៃរថយន្ត មួយកន្លែងរបស់ក្រុមចោរ ក្រោយពីពួកគេលួចបាន ។នគរបាលតាមទៅបង្ក្រាបក្រុមចោរកែច្នៃរថយន្ត ដែលលួចបានដល់ទីតាំង

ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរកែច្នៃរថយន្តខាងលើនេះបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ចោរលួចរថយន្តមួយ គ្រឿងម៉ាកតូយូតា១២កៅអី នៅម្តុំកាណាស៊ីធី តាមផ្លូវវេងស្រេង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ ។

នគរបាលតាមទៅបង្ក្រាបក្រុមចោរកែច្នៃរថយន្ត ដែលលួចបានដល់ទីតាំង

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយពីទទួល បានព័ត៌មានថា មានករណីបាត់រថយន្ត តូយូតា១២កៅអី នៅម្តុំកាណាស៊ីធីវេងស្រេង នៅរសៀលថ្ងៃ ទី២៦ ខែកញ្ញាឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយអធិការដ្ឋាន ស្រុកពញាឮ បានចុះដល់ទីតាំងផ្ទះជនសង្ស័យ ហើយបានដកហូតរថយន្ត១២កៅអី ដែលកំពុងប្តូរ ពណ៌ និង សម្ភាររួមទាំងស្លាកលេខមួយចំនួនផងដែរ» ។

នគរបាលតាមទៅបង្ក្រាបក្រុមចោរកែច្នៃរថយន្ត ដែលលួចបានដល់ទីតាំង

បើតាមលោកអធិការខណ្ឌ សម្រាប់ជនសង្ស័យ និងជាម្ចាស់ផ្ទះឈ្មោះ ប្រាក់ រឹទ្ឋ អាយុ៣៤ឆ្នាំ បានរត់គេចខ្លួនបាត់។ មន្ត្រីនគរបាលបានឲ្យដឹងថា តាមការសួរនាំនិងសង្កេតផ្ទាល់ មានរថយន្តជាច្រើនគ្រឿង ដែលបាត់កន្លងទៅ ត្រូវបានជនសង្ស័យយកទៅកែច្នៃ នៅទីនោះ មុនពេលលក់បន្តឲ្យអ្នកផ្សេង ៕ សុថាត់

នគរបាលតាមទៅបង្ក្រាបក្រុមចោរកែច្នៃរថយន្ត ដែលលួចបានដល់ទីតាំង