អស្ចារ្យមែន! គ្រាន់តែ​ទទួលទាន​ចេក​មួយថ្ងៃ​ ២ផ្លែ​អាច​ព្យាបាល ​ជំងឺបាន​ច្រើន​មុខ

អស្ចារ្យមែន! គ្រាន់តែ​ទទួលទាន​ចេក​មួយថ្ងៃ​ ២ផ្លែ​អាច​ព្យាបាល ​ជំងឺបាន​ច្រើន​មុខ

ចេកជាកំពូលអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនដូចជា៖ ស៊ុយកូស, ភ្លុយតូស, គ្លុយកូស និងជាតិសរសៃ។ ដូច្នេះ ចេកដើរតួជាអ្នកផ្តល់ថាមពលបែបធម្មជាតិ។ យោងតាមការសិក្សាបានបង្ហាញថាចេក ២ផ្លែ អាចជួយផ្តល់ថាមពលគ្រប់គ្រាន់ដល់អ្នកហាត់កីឡាក្នុងរយៈពេល ៩០នាទី។ ហេតុនេះហើយទើបធ្វើឱ្យផ្លែចេកជាប្រភេទផ្លែឈើមួយដែលទទួលបានការពេញនិយមពីអ្នកហាត់កីឡា។ លើសពីនេះទៀត ចេកបានផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលអាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗដូចជា៖

ភាពក្រៀមក្រំ៖យោងតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយដោយ MIND បានឱ្យដឹងថា មនុស្សជាច្រើនដែលធ្លាប់ទទួលរងនូវភាពក្រៀមក្រំ អាចប្រសើរឡើងវិញបានក្រោយពីបានពិសារចេក។ ផ្លែចេកជួយឱ្យអ្នកស្រួលខ្លួន ធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរ និងអាចជួយបំបាត់ភាពក្រៀមក្រំផងដែរ។

អាការៈមុនមករដូវ៖ចេកជាប្រភពនៃវីតាមីន B6 ដែលមានសមត្ថភាពអាចជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម និងជួយសម្រួលអារម្មណ៍របស់អ្នក។

ជំងឺខ្វះឈាម៖ការពិសារចេកឱ្យបានទៀងទាត់អាចជួយខ្លួនអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺខ្វះឈាម ធ្វើឱ្យកម្រិតជាតិដែកឡើងខ្ពស់។ ជាតិដែកជួយជម្រុញដល់ការផលិតកោសិកាឈាមក្រហម ដូច្នេះវាជួយបង្កើនកម្រិតអេម៉ូក្លូប៊ីនក្នុងឈាម។

សម្ពាធឈាម៖ចេកសម្បូរទៅដោយសារធាតុប៉ូតាស្យូម មានសារធាតុសូដ្យូមតិចតួច ដែលអាចជួយសម្រួលដល់សម្ពាធឈាម។ ហេតុនេះហើយ រដ្ឋបាលផ្នែកឱសថសាស្ត្រ និងអាហារនៅ សហរដ្ឋអាមេរិច បានបញ្ជាក់ថា ផ្លែចេកមានសមត្ថភាពអាចជួយបន្ថយសម្ពាធឈាម និងការពារពីជំងឺដាច់សរសៃឈាមខួរក្បាល។

ថាមពលខួរក្បាល៖ការស្រាវជ្រាវមួយបានសិក្សាលើនិស្សិត ២០០នាក់នៅសាលា Twickenham (អង់គ្លេស) បានរកឃើញថា ការទទួលទានចេកអាចជួយបង្កើនថាមពលខួរក្បាល។ អ្នកចូលរួមបានទទួលទានចេកទាំងនៅពេលអាហារពេលព្រឹក ពេលសម្រាក និងអាហារថ្ងៃត្រង់ ហើយលទ្ធផលបានបង្ហាញថា ផ្លែចេកនេះអាចជួយបង្កើនសមត្ថភាពសិក្សា និងជួយដល់ការប្រលងបានប្រសើរ ដោយសារកម្រិតសារធាតុប៉ូតាស្យូមខ្ពស់ក្នុងផ្លែចេក។

ជំងឺទល់លាមក៖ចេកផ្ទុកទៅដោយជាតិសរសៃ ដែលអាចជម្រុញដល់ចលនាពោះវៀន និងជួយព្យាបាលបញ្ហាទល់លាមក។

ឈឺក្បាលធីងធោង៖យកផ្លែចេក ទឹកដោះគោ និងទឹកឃ្មុំលាយបញ្ចូលគ្នា រួចទទួលទានដើម្បីព្យាបាលអាការៈឈឺក្បាលធីងធោង។ ផ្លែចេកនេះនឹងជួយសម្រួលក្រពះរបស់អ្នក ទឹកឃ្មុំនឹងជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម និងទឹកដោះគោនឹងជួយផ្តល់ជាតិទឹក ហើយជួយឱ្យរាងកាយរបស់អ្នកស្រស់ស្រាយ។

ឆ្អល់ក្តៅដង្ហើម៖ចេកមានផ្ទុកនូវសារធាតុអាំងតាស៊ីតធម្មជាតិ ដែលអាចជួយព្យាបាលបញ្ហាឆ្អល់ក្តៅដង្ហើម។ គ្រាន់តែចេកមួយផ្លែប៉ុណ្ណោះ អាចជួយកាត់បន្ថយអាការៈឆ្អល់ក្តៅដង្ហើមរបស់អ្នកបានភ្លាមៗ។

អាការៈចាញ់កូន៖ការទទួលទានចេកអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងជួយការពារអ្នកពីអាការៈចាញ់កូន។

មូសខាំ៖យកសាច់ខាងក្នុងចេកមកជូតត្រង់កន្លែងមូសខាំ។ វានឹងជួយកាត់បន្ថយការហើម និងរមាស់ក្នុងរយៈពេលតែ ២-៣នាទីប៉ុណ្ណោះ។

ជំងឺសរសៃប្រសាទ៖ចេកសម្បូរទៅដោយវីតាមីន Bដែលមានសមត្ថភាពអាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ។

ដំបៅ៖សាច់ផ្លែចេកមានលក្ខណៈម៉ត់រលោង ហើយទន់ជាមូលហេតុចម្បងដែលត្រូវបានគេប្រើវាជាឱសថព្យាបាលបញ្ហាពោះវៀន។ វាមានសមត្ថភាពកម្ចាត់សារធាតុនៅក្នុងពោះវៀន ដូច្នេះអាចជួយកាត់បន្ថយភាពរំខាន និងការលើសជាតិអាស៊ីត។

គ្រប់គ្រងសីតុណ្ហភាព៖នៅក្នុងប្រទេសថៃ និងបណ្តាជាច្រើនផ្សេងទៀតជុំវិញពិភពលោកបានប្រើប្រាស់ចេកដើម្បីកាត់បន្ថយសីតុណ្ហភាពនៅក្នុងខ្លួន ដោយសារភាពត្រជាក់ពីធម្មជាតិរបស់ផ្លែចេក៕

ប្រភព ៖ khmerpropey

  • អស្ចារ្យមែន! គ្រាន់តែ​ទទួលទាន​ចេក​មួយថ្ងៃ​ ២ផ្លែ​អាច​ព្យាបាល ​ជំងឺបាន​ច្រើន​មុខ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:សុខភាព
Tags: