ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យ បោះបង់ក្តីសុបិន្តចង់​​ គ្រប់គ្រង ដែនដីកាស្មៀរ

ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យ បោះបង់ក្តីសុបិន្តចង់​​ គ្រប់គ្រង ដែនដីកាស្មៀរ

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រក្រសួរការ បរទេសឥណ្ឌាលោកស្រី Sushma Swaraj  បានថ្លែងនៅ វេទិកាអង្គការសហប្រជាជាតិបញ្ជាក់ថា ឥណ្ឌាសូមផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ការសុបិន្តចង់ គ្រប់គ្រងដែនដី កាស្មៀរនោះទៅ ហើយព្រមជាមួយគ្នានេះដែរ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកប្រព្រឹត្តអំពើភេរវកម្ម ។

ស្ថានការណ៍តានតឹងរវាងឥណ្ឌា នឹងប៉ាគីស្ថានបានពុះកញ្ជ្រោលឡើងរហូតមានការវាយប្រហារថ្មីៗ កន្លងទៅ នេះទៅលើជំរំយោធាឥណ្ឌាមូលដ្ឋាននៅដែនដីកាស្មៀរ ដែលទីក្រុងញូវដេលី បានអះអាងថា ក្រុមឧទ្ទាមមូល ដ្ឋាននៅប៉ាគីស្ថានជាអ្នកវាយប្រហារ ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានបញ្ជាក់ថា «ប៉ាគីស្ថាននៅតែច្រានចោលមិនព្រមទទួលស្គាល់ ។ វាច្បាស់ក្រឡែត ណាស់ថា ការវាយប្រហារបែបនេះ នឹងធ្វើឲ្យពួកគេអាចចូលគ្រប់គ្រងទឹកដីតាមចិត្តលោភលន់» ។ លោកស្រីប ញ្ជាក់ថាដូច្នេះ យើងសូមផ្តាំផ្ញើទៅប៉ាគីស្ថានវិញថា ឲ្យបោះបង់ក្តីសុបិន្តបែបនេះទៅ ។ ខ្ញុំសូមបញ្ជាក់ឲ្យ ច្បាស់ លាស់ថា ដែនដី Jammu និងកាស្មៀរ ជាផ្នែកមួយដ៏ស្របច្បាប់របស់ឥណ្ឌា ហើយឥណ្ឌាជាម្ចាស់កម្មសិទ្ធិជានិច្ច ។

ដែនដីកាស្មៀរបានបែកខ្ញែកបែងចែកគ្នារវាងឥណ្ឌា នឹងប៉ាគីស្ថានតាំងពីចក្រភពអង់គ្លេសបញ្ចប់ អាណានិគមន៍ ឆ្នាំ១៩៤៧មកម្ល៉េះ ។ ប្រទេសទាំងពីរបានផ្ទុះជម្លោះក្តុកក្ឌាំងទៅវិញទៅមកលើដែនដីជើងភ្នំហិមព្វាន និងបង្កផ្ទុះ ឲ្យមានសង្គ្រាមផ្ទុះឡើង២ដងរួចមកហើយ ៕

ប្រភព ៖ nokorwatnews

  • ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យ បោះបង់ក្តីសុបិន្តចង់​​ គ្រប់គ្រង ដែនដីកាស្មៀរ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: