ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន

ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន

ការតតាំងសម្តីផ្ទាល់មុខគ្នាដំបូងបង្អស់របស់បេក្ខភាព ប្រធានាធិបតីអាមេរិកទាំងពីររូប គឺលោកស្រីហ៊ីឡារី គ្លីនតុន នឹងលោកដូណាល ត្រាំ ទាក់ទាញពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ហើយមានពលរដ្ឋប្រមាណ ជាង១០០លាននាក់ទស្សនាផ្ទាល់ការប្រកួតប្រជែងនោះ។

ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន

នៅក្នុងការ«ប្រដាល់»នោះមានមនុស្សតែ៣នាក់ប៉ុណ្ណោះ គឺបេក្ខភាពទាំងពីរូបនិង អ្នកដឹកនាំកម្មវិធី របស់បណ្តា ញព័ត៌មាន NBC លោក Lester Holt ជាអ្នកសួរនៅសំនួរសំខាន់ៗដល់បេក្ខភាពទាំងពីរូប។ កម្មវិធីខាងលើធ្វើ ឡើងនៅមហាវិទ្យាល័យ Hofstra ក្នុងទីក្រុងញ៉ូវយ៉ក។

ការប្រឈមមុខដាក់គ្នាដោយសម្តីនិងគោលនយោបាសយបែបនេះគឺជាទម្លាប់ មិនមែនជាច្បាប់ចែងក្នុងរដ្ឋធម្ម នុញ្ញឬច្បាប់បោះឆ្នោតទេ ដែលបេក្ខជនប្រធានាធិបតី ត្រូវឡើងមកជជែកដេញដោលគ្នា មួយទល់នឹងមួយចំនួន បីដង នៅមុនពេលបោះឆ្នោតប្រធានាធិបតីខិតជិតចូលមកដល់។បេក្ខជនអនុប្រធានាធិបតីត្រូវជួបជជែក ដេញ ដោលគ្នាម្តង។ ប៉ុន្តែការតស៊ូមតិលើកដំបូងនេះ បានទទួលការចាប់អារម្មណ៍ដូចថ្ងៃបោះឆ្នោតដែលពលរដ្ឋអាមេ រិករង់ ចាំតាមដានថាតើនរណានឹងក្លាយជាប្រធានាធិបតីយ៉ាងដូច្នោះ។

លោកស្រី គ្លីនតុន គឺជាឥស្សរជននយោបាយ មានបទពិសោធន៍ពេញខ្លួនក្តាប់ណែនសំណុំរឿងជាតិនិងអន្តរជា តិនិងធ្លាប់ឆ្លងកាត់វិញ្ញាសាតស៊ូមតិញយដង នៅថ្ងៃនេះត្រូវប្រឈមមុខ មួយទល់នឹងមួយ នឹងលោកដូណាល់ ត្រាំជាគូប្រជែងដែលពិបាកមើលធ្លុះ គ្មានបទពិសោធន៍នយោបាយស្គាល់សំនុំរឿងមិនសូវច្បាស់ចូលចិត្តសម្ញែ ងឬកជាតារាច្រើនជាងភាពជាអ្នកកាន់ការ។គឺពិតជាវិញ្ញាសាមួយដ៏ស្មុគស្មាញមួយ។

លោកLester Holt បានជ្រើសរើសប្រធានបទ៣ សម្រាប់លើកមកឲ្យបេក្ខភាពទាំងពីររូប ជជេកដេញដោលគ្នា ក្នុងនោះមាន ទិសដៅធ្វើដំណើររបស់អាមេរិក , វិថិឆ្ពោះទៅកាន់ភាពរីកចម្រើន ត្រជះត្រចង និងការរក្សាសន្តិសុ ខ។

សំនួរទីមួយដែលលោកLester Holtបានលើកឡើងនោះ គឺ ហេតុអ្វីបានជាលោក លោកស្រីគឺជាជម្រើសល្អជា ងគូរប្រជេង ក្នុងការបង្កើនការងាធ្វើជួយដល់ពលរដ្ឋអាមេរិកទទួលបានប្រាក់ចំណូលបន្ថែម? លោកស្រីហ៊ីល ឡារីបានឆ្លើយមុន ដោយលោកស្រីចាប់ផ្តើម ជាដំបូង គឺត្រូវតែមានតម្លាភាពភេទ ការឈប់សម្រាប់ដោយមា នបញ្ហាក្នុងគ្រួសារត្រូវបានផ្តល់ប្រាក់បៀវត្តិ ។ ក្រោយមកភាគីទាំងពីរក៏បានចាប់ផ្តើម ជជេកដេញដោលគ្នាលើ គម្រោងធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចអាមេរិកកើនឡើង។

នៅក្នុងការជជេកនោះ លោកដូណាលត្រាំបានលើកឡើងថា ដល់ពេលដែលអាមេរិកត្រូវការប្រធានាធិបតីដែ លមានការយលដឹងពីលុយកាក់បានច្រើន។ក្រៅពីនេះភាគីទាំងពីក៏បានជជេកដេញដោលពីកម្មវិធីបរមាណូ និងសង្គ្រាមវាយប្រហារទៅលើក្រុមអិស្លាមIS ផងដែរ។

ការដេញដោលមួយទលមួយនៅលើឆាក មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ពលរដ្ឋអាមេរិកនៅក្នុងការស ម្រេចជ្រើសរើសពេលបោះឆ្នោតនាថ្ងៃតី៨ខែវិច្ឆិកា ដោយបេក្ខភាពទាំងពីរត្រូវបញ្ចេញចំណេះដឹងនិងបទពិសោ ធ ក្នុងការដឹកនាំអាមេរិក ។បើបេក្ខភាពណាមានចំណុចខ្យោ ទុកឲ្យគូរប្រជេងវាយប្រហារបាននោះជារឿងមួយ ដ៏លំបាក់ក្នុងការក្លាយជាប្រធានាធបិតីអាមេរិកផងដែរ។ ប្រធានាធិបតីគឺត្រូវតែមានភាពឆ្លាយវ័យជាងគេយល់ ដឹងខ្ពសពីស្ថានភាពនយោបាយអាមេរិកនិងពិភពលោកទាំងមូល ៕

ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន

ប្រភព ៖ nokorwatnews

  • ពលរដ្ឋជាង១០០លាន នាក់ទស្សនាការ «ប្រ ដាល់» រវាងលោក ដូណាល ត្រាំ នឹងលោក ស្រីហ៊ីល ឡារីគ្លីនតុន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: