កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

ថ្មីទៀតហើយ ! ក្រុមហ៊ុនHuawei បង្ហាញវត្តមាន កំពូលអធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P9 ពណ៌ផ្កា ឈូកមាសជាផ្លូវការ លើទីផ្សារកម្ពុជា

– ពណ៌ដែលអ្នកប្រាថ្នាគឺ កំពូលស្មាតហ្វូន Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញខ្លួនលើទីផ្សារកម្ពុជាហើយ

កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

ភ្នំពេញ : កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមាន ជាផ្លូវការរបស់ កំពូលអធិរាជស្មាតហ្វូន បំពាក់កាមេរ៉ាភ្លោះ Leica គ្មានពីរ គឺ Huawei P9 ពណ៌ផ្កាឈូកមាសព្រមទាំងបើក ទទួលការកម្ម៉ង់ទុកមុនពីអតិថិជន និងអ្នក ប្រើប្រាស់ របស់ខ្លួន នៅសាលរោងភាពយន្តMajor Cineplex ផ្សារទំនើបអ៊ីអន ។

កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

ក្រោយពេលធ្វើការអភិវឌ្ឍខ្លួន និង បង្កើតប្រវត្តិសាស្ត្រថ្មីដែលនាំយកបច្ចេកវិទ្យាកាមេរ៉ា Leica មកប្រើក្នុង ស្មាតហ្វូន រួមជាមួយនឹងអេក្រង់ទំហំទំហំ 5.2 អ៊ិញ Full HD Resolution , កាមេរ៉ាភ្លោះ ទំហំ ១២ មេហ្គាភិច សែលអាចថតរូបបានស្អាតច្បាស់ទោះជានៅក្នុងទីកន្លែងពន្លឺតិចឬងងឹតក្តី និងធាតុផ្សំពិសេសៗមួយចំនួនទៀត បានធ្វើឲ្យ ហ័រវៃ P9 ទទួលបានពានរង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ដែលជា ពានរង្វាន់លើរូបភាព និងសម្លេងពីសហភាពអឺរ៉ុប ។

កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Huawei បានបញ្ចេញនូវកំពូលអធិរាជស្មាតហ្វូន Huawei P9 ពណ៌ផ្កាឈូកមាសមួយទៀតបន្ថែមពីលើពណ៌មាស និង ប្រផេះ ។ ក្រុមហ៊ុនរំពឹងថាការបង្ហាញខ្លួនរបស់ P9 ពណ៌ផ្កាឈូកមាសនៅកម្ពុជានឹងជាព្រឹត្តការណ៍មួយដែលនឹងធ្វើឲ្យទីផ្សារស្មាតហ្វូនកម្ពុជាកក្រើកម្តងទៀតដោ យសារតែភាពប្រណីត និង ស្រស់ស្អាតនៃពណ៌របស់វា ។

កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

លោក Jason នាយក Huawei Mobile Device ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ « មូលហេតុដែលក្រុម ហ៊ុនHuawei នាំយក P9 ផ្កាឈូកមាស មកកាន់កម្ពុជា គឺព្រោះតែយើងចង់ផ្តល់ជូនអតិថិជននូវជម្រើសពណ៌ ថ្មីមួយផ្សេងទៀតដល់ពួកគាត់។ យើងពេញចិត្តនឹងផ្តល់នូវជម្រើសជាច្រើនដល់អតិថិជនរបស់យើង។ រហូត មកទល់ ពេលនេះ យើងមាន P9 ពណ៌មាស ប្រផេះ ហើយពេលនេះគឺពណ៌ផ្កាឈូកមាស ។»

កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

សូមបញ្ជាក់ផងដែរថា Huawei P9 ផ្កាឈូកមាសទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់កម្ពុជាដោយ ទទួលបានការបញ្ជាទិញទុកមុនរតាមរយៈគេហទំព័រហ្វេសបុក Huawei Mobile Cambodia លើសពីការរំពឹង ទុក ហើយអ្វីដែលពិសេសនោះ គឺការបញ្ជាទិញ នាថ្ងៃនេះនឹងមានការផ្តល់ជូន បន្ថែមដល់អតិថិជន មានដូចជា ជើងកាមេរ៉ាថតរូប ( Tripod + Selfie + Remote control ) 
និង ស្រោមទូរស័ព្ទ Original ។ លើសពីនេះទៀតអ្នក ប្រើប្រាស់ស្មាតហ្វូន Huawei P9 ទាំងអស់ អាចរីករាយនឹងការផ្តល់ជូនជាច្រើនពីដៃគូសហការរបស់ Huawei គឺ Smart Axiata ។

កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

រាល់ការជាវ Huawei P9 ពណ៍ផ្កាឈូកមាស ក៏ដូចជាពណ៌ផ្សេងទៀត លោកអ្នកនឹងទទួលបានការប្រើប្រាស់ គម្រោង Power+ ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ដោយឥតគិតលុយ រហូតដល់ 16 សប្តាហ៍ព្រមទាំងលេខ ពិសេសមួយ ដើម្បីទទួលបានការរីករាយជាមួយអ៊ិនធឺណែតល្បឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ដែលពិតជាស័ក្តិសមជាមួយ Huawei P9 ។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ http://consumer.huawei.com/kh/index.htm ទូរស័ព្ទ Hotline ផ្នែក សេវាកម្ម : ចុចលេខ 1800206688 រួចចុចបញ្ជូន ( ទូរស័ព្ទបានដោយមិនគិតថ្លៃ បើទោះបីគ្មានទឹកប្រាក់ ក្នុងគណនី )

ប្រភព ៖ pmhotnews

  • កំពូលអធិរាជ ស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: