គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ

ចាត់ទុកថាជារឿងចម្លែកមួយដែលបុរសជាប្តីពពោះសម្រាលកូនជំនួសប្រពន្ធ ដោយពួកគេជាគូស្នេហ៍ភេទទី៣ ។ លោក Fernando Machado និងនាង Diane Rodriguez រស់នៅអេក្វាទ័រ ប្រាថ្នាចង់មានកូនបង្កើតជាក្រុមគ្រួសារដូចប្តី-ប្រពន្ធទូទៅដែរ ហើយទីបំផុតបានសម្រេចបំណង ។

គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ

អ្វីដែលជាលក្ខណៈពិសេសជាងគេ គឺអ្នកទាំង២ជាមនុស្សភេទទី៣ គឺលោក Fernando មានភេទពីកំណើតជាស្ត្រី ឯនាងDiane ជាបុរស ។ ក្តីប្រាថ្នាចង់មានកូនរបស់អ្នកទាំង២គឺគ្មានបញ្ហាអ្វីឡើយ ព្រោះពួកគេមិនបានវះកាត់កែភេទ ដូច្នេះអាចផ្តល់កំណើតទារកក្នុងវិធីសាស្ត្រធម្មជាតិបាន ។

គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ

កាលពីថ្ងៃទី២៤ កញ្ញា ២០១៦ វេបសាយ «Independence» ផ្សាយថា លោក Fernando Machado សម្រាលកូនប្រុស ហើយក្លាយជាបុរសដំបូងរបស់អាហ្វ្រិកដែលអាចផ្តល់កំណើតដល់ទារក ។ ក្រោយពីសម្រាលកូនដំបូងនេះមកពួកគេនៅមានទិសដៅពង្រីកក្រុមគ្រួសារបន្ថែមទៀត ។

គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ

លោក Fernando Machado និយាយថា «យើងប្រៀបដូចជាក្រុមគ្រួសារដទៃទៀតដែរ ទោះបីជាមាននរណាម្នាក់គិតថាយើងគ្មានសិទ្ធិធ្វើបែបនេះក្តី ប៉ុន្តែយើងក៏ដូចអ្នកផ្សេងដែរយើងរស់នៅដូចបុរស និងស្ត្រីទូទៅ» ។ចំ ណែកនាងDiane និយាយថា «ខ្ញុំមិនដែលគិតពីមុនថា នឹងមានឱកាសក្លាយជាម្តាយទេ ។ ការក្លាយជាម្តាយមិនមែនជារឿងដែលខ្ញុំធ្លាប់គិតថាធ្វើបានទេ ៕

គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ

ប្រភព ៖ everyday

  • គូស្នេហ៍​ភេទ​ទី​៣ ប្តី​ពពោះ​សម្រាល កូន​ជំនួស​ប្រពន្ធ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: