អាមេរិក​ចោទ​ពាណិជ្ជករ​ ចិន​ថា​មាន​ទំនាក់​ទំនង ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ ខាង​ជើង

អាមេរិក​ចោទ​ពាណិជ្ជករ​ ចិន​ថា​មាន​ទំនាក់​ទំនង ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ ខាង​ជើង

អាជ្ញាធរអាមេរិកបានចោទប្រកាន់ និងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើស្ត្រីជា ពាណិជ្ជករចិនម្នាក់ និងដៃគូពាណិ ជ្ជកម្មជាច្រើនរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ថាពាណិជ្ជករ ចិនរូបនោះបានជួយដល់ក្រុមហ៊ុន ជាប់ បញ្ជីខ្មៅរបស់កូរ៉េជើងមួយឲ្យគេចផុតពីទណ្ឌកម្ម ជុំវិញតួនាទីរបស់ក្រុមហ៊ុននោះនៅក្នុងកម្មវិធីផលិតអាវុធនុយ ក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

យោងតាមកាសែត Wall Street Journal បានឲ្យដឹងថា អ្នកស្រី ម៉ា សៀវហុង ដែលជាសមាជិកបក្សកុម្មុយនីស្ត ចិនផងនោះនិងក្រុមហ៊ុន Dandong Hongxian Industrial Development របស់គាត់ត្រូវបានអាជ្ញាធរអាមេរិក ចោទប្រកាន់ថាបានដើរតួជាបណ្ដាញហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន Korea Kwangson Banking Corporation ដែលជាធនាគាររបស់កូរ៉េខាងជើង។

Dandong Hongxiang ដែលជាក្រុមហ៊ុនលក់ដុំគ្រឿងចក្រនិងសម្ភារៈឧស្សាហកម្មនោះ ត្រូវបានគេជឿថាបាន ដំណើរការផ្ទេរប្រាក់ដុល្លារនៅចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៥ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុអាមេរិកជំនួសឲ្យក្រុម ហ៊ុន Korea Kwangson។ក្រុមហ៊ុនកូរ៉េខាងជើងមួយនេះត្រូវបានអាមេរិកនិងអង្គការសហ ប្រជាជាតិដាក់ចូល ក្នុងបញ្ជីខ្មៅដោយសារបានជួយឧបត្ថម្ភដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ប្រភព ៖ vodhotnews

  • អាមេរិក​ចោទ​ពាណិជ្ជករ​ ចិន​ថា​មាន​ទំនាក់​ទំនង ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ ខាង​ជើង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: