ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ កម្ពុជា​បន្ត​រឹង​មាំ​ដោយ សារ​វិស័យ​កាត់​ដេរ

ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ កម្ពុជា​បន្ត​រឹង​មាំ​ដោយ សារ​វិស័យ​កាត់​ដេរ

ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃនេះអះអាងថាកំណើន សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំដូច ការរំពឹងទុកនៅក្នុងឆ្នាំ ២០១៦នេះនិងឆ្នាំ២០១៧ខាងមុខ ជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយ។ក្នុងសេចក្ដីប្រកាសព័ត៌មានចេញ ផ្សាយនៅថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦នេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ទៅតាមការរំពឹងទុក។

ធនាគារនេះបានបន្តថា ខ្លួនរក្សាការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថាមានអត្រា៧ភាគរយក្នុងឆ្នាំនេះ និង៧.១ភាគរយនៅឆ្នាំ២០១៧ខាងមុខ។ លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រ ទេសកម្ពុជាបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ “បន្ទាប់ពីទទួលបានឋានៈជាប្រទេសមានប្រាក់ចំ ណូលមធ្យមកម្រិតទាបក្នុងខែកក្កដាកន្លងមក ការព្យាករសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តមានភាព រឹងមាំ ដោយសារការនាំចេញឧស្សាហកម្មសម្លៀកបំពាក់និងស្បែក ជើងមានកំណើន៩.៤ភាគរយនៅឆមាសទី ១ក្នុងឆ្នាំនេះ”។

លោកបន្តថា បើទោះបីជាកំណើនកម្ចីឥណទានវិស័យឯកជនថយចុះមកនៅត្រឹមជាង២៨ភាគរយ បើធៀប នឹងឆមាសទី១ឆ្នាំមុនក៏ដោយ ប៉ុន្តែវានៅតែបង្ហាញឲ្យឃើញពីតម្រូវការក្នុងស្រុកក្នុងកម្រិតខ្ពស់។លោកបន្ថែម ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំនោះក៏ដោយសារតែលក្ខណៈល្អប្រសើរនៃអាកាសធាតុ បន្ទាប់ពីប្រ ទេសនេះបានប្រឈមនឹងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរកាលពីឆ្នាំមុនក៏ដោយ។

កាលពីចុងខែសីហាកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាក៏បានព្យាករផងដែរថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៦ នេះនឹងនៅតែរក្សាបានកំណើន៧ភាគរយដែលជំរុញដោយកំណើនផ្នែកនាំចេញផលិតផលកាត់ដេរ៕

ប្រភព ៖ vodhotnews

  • ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ កម្ពុជា​បន្ត​រឹង​មាំ​ដោយ សារ​វិស័យ​កាត់​ដេរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: