រន្ទះបាញ់សម្លាប់ស្ត្រីមាន​ ផ្ទៃពោះជាង៧​ ខែម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

រន្ទះបាញ់សម្លាប់ស្ត្រីមាន​ ផ្ទៃពោះជាង៧​ ខែម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ខេត្តក្រចេះ៖ ស្ត្រីមានផ្ទៃពោះជាង៧ខែ ម្នាក់ត្រូវរន្ទះ បាញ់ស្លាប់ភ្លាមៗ កាលពី វេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីសម្ប ទានសង្គមកិច្ចក្នុងភូមិស្វាយជ្រំ ឃុំថ្មី ស្រុក ចិត្របុរីខេត្តក្រ ចេះ។

តាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍ថ្មីថា ស្ត្រីរងគ្រោះឈ្មោះ លន ធាង អាយុ៣៣ឆ្នាំ មានផ្ទៃពោះ៧ខែ១០ថ្ងៃ មាន កូន៣នាក់ ក្នុងបន្ទុក (ស្រី២នាក់ ប្រុសម្នាក់) រស់នៅ ទីតាំងកើតហេតុ។ ករណីរន្ទះបាញ់ស្ត្រីរងគ្រោះឲ្យ ស្លាប់ ភ្លាមៗនេះសង្ស័យបណ្តាលមកពីស្រូបអង់តែនទូរទស្សន៍ ។ ព្រោះរន្ទះ ក៏បាញ់អង់តែនឲ្យបាក់និងទូរទស្សន៍ មើលលែងកើតដែរ ។

ជាបទពិសោធន៍កន្លងទៅមន្ត្រីជំនាញបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុង ប្រយ័ត្នពេលមានភ្លៀងខ្យល់ រន្ទះ ត្រូវបិទទូរ ទស្សន៍ ឬនិយាយទូរស័ព្ទពេលមេឃកំពុង ភ្លៀងចៀសវាងគ្រោះថ្នាក់ ។ ទន្ទឹមនឹងនោះត្រូវរកកន្លែង ជ្រកឲ្យបានគត់មុត និងកន្លែងមានសុវត្ថិភាពចៀសវាងមានគ្រោះថ្នាក់ ជាយថាហេតុដូចជាខ្យល់ព្យះបាក់រលំ ដើមឈើជាដើម ៕

ប្រភព ៖ nokorwatnews

  • រន្ទះបាញ់សម្លាប់ស្ត្រីមាន​ ផ្ទៃពោះជាង៧​ ខែម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: