បណ្ដេញ​ទ័ព​ និង​លុប​ចោល ​សន្ធិសញ្ញា​អាមេរិក ទិញ​អាវុធ​ពី​ចិន និង​រុស្ស៊ី ជា​បំណង​លោក Duterte

បណ្ដេញ​ទ័ព​ និង​លុប​ចោល ​សន្ធិសញ្ញា​អាមេរិក ទិញ​អាវុធ​ពី​ចិន និង​រុស្ស៊ី ជា​បំណង​លោក Duterte

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានរម្លឹកឡើងវិញ ពីបំណងចង់ឃ្លាតឆ្ងាយពីទំនាក់ទំនងជាមួយអាមេរិក ដែលជាម្ចាស់អាណានិគមចាស់ ហើយបញ្ជាក់យ៉ាងច្បាស់ថា គេនឹងមិនត្រលប់មករកទំនាក់ទំនងជាមួយអាមេរិកវិញទេ ថែមទាំងបញ្ជាក់ពីបំណងចង់បង្កើតសម្ព័ន្ធមិត្តជាមួយចិន និងរុស្ស៊ីទៀត ទាំងប្រទេសទាំងនេះ ជាគូប្រជែងរបស់អាមេរិក ។

“រវាងខ្ញុំ និងអាមេរិក ជិតឆ្លងផុតដំណាក់កាលមួយ ដែលនឹងមិនបកក្រោយឡើយ”ឬ “I am about to cross the Rubicon between me and the US,” នេះជាសម្ដីរបស់លោក Duterte ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយពុំមានបញ្ជាក់លម្អិតទេ ក្នុងនោះដែរ លោកក៏បញ្ជាក់ពីបំណងចង់បង្កើតមិត្តភាពជាមួយចិន និងរុស្ស៊ី ឲ្យបានល្អ និងជិតស្និទ្ធជាងមុនដែរ ក្នុងពេលដែលមហាអំណាចទាំង២នេះ កំពុងប្រជែងភាពជាអ្នកដឹកនាំពិភព លោក ជាមួយអាមេរិក ។

ទោះជាយ៉ាងនេះក្ដី លោកលើកឡើងថា ទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិក ក៏មិនមែនកាត់ផ្ដាច់ទាំងស្រុងដែរ គ្រាន់តែលោកចង់ឲ្យរដ្ឋាភិបាលទីក្រុងម៉ានីល មានឯករាជ្យគ្រប់គ្រាន់សម្រាប់គោលនយោបាយរបស់ខ្លួនប៉ុណ្ណោះ ។

“ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ខ្ញុំនឹងមិនបំបែកទំនាក់ទំនងរវាងអាមេរិកទាំងស្រុងទេ តែខ្ញុំនឹងបើកឱកាស ឲ្យមានទំនាក់ទំនងជាមួយចិន និងលោក Dmitry Medvedev ដែលកំពុងចាំខ្ញុំធ្វើទស្សនកិច្ចទៅរុស្ស៊ី” លោកថ្លែងដូច្នេះ គឺសំដៅលើលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev ។

ការបញ្ជាក់ខាងលើនេះ ធ្វើឡើងស្របពេលដែលអាមេរិក និងហ្វីលីពីន កំពុងត្រៀមខ្លួនធ្វើសមយុទ្ធយោធាជើងទឹកមួយ នៅក្នុងខែតុលា តែទន្ទឹមនឹងគ្នានេះ ប្រធានាធិបតី Duterte ក៏ចង់បំបាត់ចោលសន្ធិសញ្ញាមួយ ដែលអនុញ្ញាតឲ្យមានវត្តមានកងទ័ពអាមេរិក នៅភាគខាងត្បូងហ្វីលីពីនដែរ ។

លើសពីនេះទៅទៀត លោកបញ្ជាក់ថា ហ្វីលីពីននឹងទិញអាវុធពីចិន និងរុស្ស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកផ្នែកការពារជាតិលើអាមេរិក ហើយទីក្រុងម៉ានីល ក៏នឹងមិនចូលរួមក្នុងជម្លោះដែនដឹក ដែលតម្រូវដោយសន្ធិសញ្ញាកាលពីឆ្នាំ១៩៥១ នៅទីក្រុងវ៉ាស៊ីនតោនដែរ ៕

ប្រភព ៖ kqube

  • បណ្ដេញ​ទ័ព​ និង​លុប​ចោល ​សន្ធិសញ្ញា​អាមេរិក ទិញ​អាវុធ​ពី​ចិន និង​រុស្ស៊ី ជា​បំណង​លោក Duterte已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: