ជំនន់​ទឹកទន្លេ​ឆ្នាំ​២០១៦ ខ្ពស់ជាង​ឆ្នាំ​២០១៥ ប្រជាកសិករសង្ឃឹមថា​នឹងធ្វើ​ចំការ​បាន​ផល​ច្រើនជាង​ឆ្នាំមុន​

​ខេត្តកំពង់ឆ្នាំង​៖ លោក​ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា ឆ្នាំ​២០១៨ បាន​និយាយ​អោយដឹងថាៈ​កំពស់​ទឹកទន្លេ ឆ្នាំ​២០១៦ នេះ​ក្នុង​ខេត្តកំពង់ឆ្នាំង​មិនតូច​ដូច​ឆ្នាំ​២០១៥​ទេ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ ធ្វើ​ចំការ​មិនបាន​ផល ព្រោះតែ​ទឹកតូច មិន​លិច​ខ្នង​កោះ ដាំ​ដំណាំ​មិនល្អ សំបូរ​ដោយ​សត្វ​បំផ្លាញ មាន​កណ្តុរ និង​សត្វល្អិត​ជាដើម ដែល​ធ្វើអោយ​ទិន្នផល​បាន​តិច ប្រជាកសិករ ខាតបង់​ថវិកា​យ៉ាងច្រើន ។

​លោក​បាន​បញ្ជាក់ថា ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នេះ ខេត្តកំពង់ឆ្នាំង ទឹកទន្លេ​មាន​កំពស់ ៨, ១៦​ម៉ែ ត្រ​បើ​ប្រៀបធៀប​ថ្ងៃ ខែ​ដូចគ្នា ទឹក​ឆ្នាំនេះ មាន​កំពស់​ខ្ពស់ជាង​ឆ្នាំមុន​១,០១ ម៉ែត្រ ព្រោះ ឆ្នាំមុន​ទឹក​មាន​កំពស់​ត្រឹម តែ​៧,១៥​ម៉ែត្រ ប៉ុណ្ណោះ ។​សម្រាប់​ថ្ងៃនេះ​ដែរ ទឹកបាន​ឡើង​០,០២ ម៉ែត្រ (២​ហ៊ុន​) ខ្ពស់ជាង​ថ្ងៃ​ម្ស​ល់​ម៉ិ​ញ ហើយ ទឹកនឹង​អាច​ឡើង​បន្ថែមទៀត​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ស្អែក នេះ ព្រោះ​ទឹក​ក្នុង​អាង (​បឹង​ទន្លេសាប​) បាន​ពេញ​ប្រមាណ ៧០​ទៅ​៨០ ភាគរយ​ហើយ ចំណែក​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​ជុំវិញ​បឹង​ទន្លេសាប​នៅឡើយ ។​សម្រាប់​ខេត្តកំពង់ឆ្នាំង ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាង​ជំ​ហុក ពី​ផ្នែក​ខាងលើ បើ​ឆ្នាំនេះ​ទឹក​ឡើងដល់ កំពស់​១០​ម៉ែត្រ គឺ​ល្អ​ណាស់ សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចំការ ចំណែក​កំពស់​ទឹក ដែល​នឹងត្រូវ​ប្រកាស អាស ន្ន​គឺ​១១​ម៉ែត្រ​ឡើងទៅ ។​

dsc04986

​ដោយឡែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​វិញ​បានអោយដឹងថាៈ ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ជំនន់​ទឹកភ្លៀង បាន​ជន់​លិច​ស្រូវវស្សា​ក្នុងភូមិ​សាស្ត្រ ស្រុក​រលាប្អៀរ តែ​ទឹកបាន​ស្រក​ទៅវិញ ជា​បណ្តើរៗ​ហើយ ។ តែ​ប៉ុន្មាន​ថ្ងៃនេះ ទឹក​ទើប​ចាប់ផ្តើម​លិច​ជាថ្មីទៀត នៅ​ស្រុក សាមគ្គី​មានជ័យ និង​បន្ត​ធ្លា​ក់មក ស្រុក​កំពង់ត្រឡាច ដែលមាន​ផ្ទៃដី​ស្រូវវស្សា ១១៩​ហិកតា កំពុង​លិចលង់ ។​

dsc04987

លោក​បានបញ្ជាក់​ជំនន់​ទឹកភ្លៀង មិន​បង្ករ​អោយ​ខូចខាត​ស្រូវវស្សា​ទេ លុះត្រាតែ​លិច​ចាប់ពី​១៥ ទៅ​២០ ថ្ងៃ​ឡើងទៅ ហើយ​ទឹក​នោះ​មិន​ហូរ​ទៀត សម្រាប់​ហូរ ដូច​ជំនន់​ទឹកភ្លៀង​នេះ​ក៏​មិន​បង្ករ​អោយ​ខូច​ស្រូវ​ឡើយ​។​ចំណែក​ស្រូវវស្សា​ឆ្នាំនេះ​ប្រមូល​ផល ស្រូវ​បាន​ជាង​១​ពាន់​ហិកតា​ហើយ ស្រូវស្រាល​ដើមរដូវ ។​ចំណែក​ដំណាំ​រួមផ្សំ ឆ្នាំនេះ ប្រជាកសិករ​មិន សូវ​ចាប់អារម្មណ៍ ដាំ​ប៉ុន្មាន​ឡើយ ។ ប្រជាកសិករ តាម​ដង​ទន្លេ រំពឹងថា ឆ្នាំនេះ​បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ការដាំ​ចំការ របស់​ពួកគាត់ ពិតជា​ផ្លែផ្កា​ល្អ គឺ​មិន​ខាតបង់​ដូច​ឆ្នាំមុន​នោះឡើយ ៕ ( រិទ្ធិជ័យ )