លា​ហើយ​ភាព​គេង​មិន​លក់ ដោយ​ផឹក​តែ​ចេក

លា​ហើយ​ភាព​គេង​មិន​លក់ ដោយ​ផឹក​តែ​ចេក

ដំណេកគឺពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប។ ការទទួលទានដំណេកមិនគ្រប់គ្រាន់នៅពេលយប់ អាចធ្វើឲ្យយើងមានសុខភាពមិនល្អទាំងផ្លូវកាយនិងផ្លូវចិត្ត រួមជាមួយនឹង ការប្រឈមទៅនឹងជម្ងឺលើសឈាម និង ភាពគ្មានកម្លាំង។

ការទទួលទានដំណេកជួយឲ្យខួរក្បាលរបស់យើងមានពេលគ្រប់គ្រាន់សម្រាប់បំពេញថាមពលឡើងវិញ។ តែមានមនុស្សមួយចំនួន មានបញ្ហាដំណេក។ ពួកគេគេងមិនលក់សោះ ទោះបីជាមានអារម្មណ៍ហត់អស់កម្លាំងក៏ដោយ។ តែវាលែងជាបញ្ហាទៀតហើយ! គ្រាន់តែផឹកតែចេក អ្នកអាចគេងលក់យ៉ាងស្រួល ដោយមិនចាំបាច់ខ្វល់ពីបញ្ហាគេងមិនលក់ទៀតទេ។

វាគឺជា តែចេក (យកចេកធ្វើតែ)។ អ្វីដែលអ្នកត្រូវធ្វើ គឺស្រួលណាស់។ គ្រាន់តែកាត់ចុងសងខាងរបស់ផ្លែចេក (ដោយមិនបាច់បកសំបក ឬ បកសំបក) ហើយដាក់វាទៅក្នុងទឹកពុះ។ ដាំទឹកនោះឲ្យពុះជាមួយចេក ដោយប្រើរយៈពេលប្រហែល ១០នាទី។ ដាំទឹករួចហើយ សូមចាក់ទឹកនោះច្រោះដោយប្រើសំណាញ។ រួចហើយទទួលទានដោយភាពរីករាយ៕

ប្រភព ៖ everyday

  • លា​ហើយ​ភាព​គេង​មិន​លក់ ដោយ​ផឹក​តែ​ចេក已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ចំនេះដឹង
Tags: