អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​!

អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​!

បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ជា​លើកដំបូង អ្នក​ប្រហែលជា​បារម្ភ​ច្រើន​អំពី​ការហូបចុក​ជាមិនខាន ជាពិសេស​អាហារ​អ្វីដែល​ត្រូវ​ញ៉ាំ និង​អ្វី​ដែល​មិន​ត្រូវ​ញ៉ាំ​។ ដូច្នេះ អ្នក​ច្រើនតែ​ទូរស័ព្ទ​សួរ​គ្រូពេទ្យ ឬ​ផ្ញើ​សារ​មក​ទំព័រ Facebook របស់​យើងខ្ញុំ​ជា​ញឹកញាប់​ថា អាហារ​នេះ ឬ​អាហារ​នោះ​អាច​ញ៉ាំ​បាន​អត់​។ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចម្ងល់​ទាំងនេះ ទើប​ខ្ញុំ​បង្កើត​ជា​អត្ថបទ​នេះឡើយ និង​បង្ហាញ​អំពី​អាហារ​មួយចំនួន​តូច​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ប្រុងប្រយ័ត្ន​បំផុត​តែ​ម្តង​។​

​ត្រី​
​សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​សាច់ត្រី គួរតែ​ចៀសវាង​វា​ជា​ដាច់ខាត​តែម្តង​ទោះបីជា​វា​ជា​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​ផ្តល់​សុខភាព​ក៏ដោយ​។ អ្នក​អាច​ជំនួស​ការ​ញ៉ាំ​ត្រី​មក​ញ៉ាំ​អាហារ​ផ្សេង​ដែល​មាន​ជាតិ​ខ្លាញ់​ល្អៗ​ដល់​សុខភាព​វិញ​បាន​ដែរ​ដូចជា​ល្ង​រស​ជាដើម​។ បើសិន​ជា​អ្នក​មិន​មាន​ផ្ទៃពោះ​ទេ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ត្រី​មក​ត្រឹម​តែ​ម្តង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។

​ល្ហុង​
​ការ​ញ៉ាំ​ល្ហុង​ទុំ​ក្នុង​កម្រិត​មធ្យម​គឺ​មិន​មាន​ការប៉ះពាល់​អ្វី​ដល់​ស្ត្រី​ក្នុង​ពេល​មាន​ផ្ទៃពោះ​ឡើយ​។ យ៉ាងណាមិញ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ញ៉ាំ​គ្រាប់​លិង្គ និង​ល្ហុង​ខ្ចី ព្រោះ​វា​សម្បូរ​ជាតិ​ជ័រ ដែល​អាច​នាំ​ឲ្យ​ស្បូន​កន្ត្រាក់​ខុសធម្មតា​បាន​។

​សណ្តែកសៀង​
​ក្នុងពេល​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ថែរក្សា​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​ឲ្យបាន​ល្អ​។ ដោយសារ​តែ​សណ្តែកសៀង​សម្បូរ​ទៅ​ដោយ​សារធាតុ Phytoestrogens ដែលមាន​សកម្មភាព​ស្រដៀង​គ្នា​នឹង​អ័រម៉ូន​អេ​ស្ត្រូជែន​ដែរនោះ វា​នឹង​នាំឲ្យ​មានអ​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​បាន​។ ជាមួយគ្នានេះដែរ ការ​ដែល​មាន​អ័រម៉ូន​អេ​ស្ត្រូជែន​ច្រើនពេក​ក្នុង​ត្រីមាស​ទី​មួយ​អាច​បណ្តាល​ឲ្យ​ចង្អោ​បាន​។

​តែ​បៃតង​
​បើសិន​ជា​អ្នក​មាន​ទម្លាប់​ញ៉ាំ​តែ​បៃតង យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​មុន​ពេល​ញ៉ាំ​វា​ក្នុងពេល​មាន​ផ្ទៃពោះ​។ នេះ​ដោយសារ​តែ តែ​បៃតង​មិន​ត្រឹមតែ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ទេ តែ​វា​ក៏​ទៅ​ទប់ស្កាត់​ការ​បឺត​ស្រូប​វីតាមីន B9 ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​ដែរ​។ លើសពីនេះទៅទៀត វា​ក៏​ទៅ​បង្កើន​ចង្វាក់​នៃ​ការរំលាយ​អាហារ​ក្នុងពេល​មាន​ផ្ទៃពោះ​ផងដែរ ដូច្នេះ​វា​ពិតជា​មិនល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។