​ដឹង​អត់ថា ការ​គេង​ថ្ងៃ​រាល់​ថ្ងៃ​មាន​ប្រយោជន៍​ដល់​សុខភាព​?

​ដឹង​អត់ថា ការ​គេង​ថ្ងៃ​រាល់​ថ្ងៃ​មាន​ប្រយោជន៍​ដល់​សុខភាព​?

​មនុស្ស​យើង​ធំៗ​ហាក់បីដូចជា​ដឹង​ច្បាស់​ថា កាលណា​ក្មេង​តូចៗ​គេង​ថ្ងៃ​ច្រើន​គឺ​ល្អ​ចំពោះ​សុខភាព និង​ភាព​វៃឆ្លាត​របស់គេ ប៉ុន្តែ​មនុស្ស​ធំ​ខ្លួនឯង​បែរ​ជា​ភ្លេច​ធ្វើ​រឿងនេះ​ចំ​ពោះ​ខ្លួនឯង​ទៅវិញ​។ ថ្វីបើ យើង​ត្រូវការ​ពេលវេលា​ធ្វើការ​រាល់​ថ្ងៃ​ដើម្បី​បង្កើន​ផលិផល​ការងារក៏​ដោយ តែ​បើ​សិន​ជា​អស់កម្លាំង​ហើយ វា​គួរតែ​ដល់​ពេល​សម្រាក​ខ្លះ​ទើប​មាន​សុខភាព​។ ចំពោះ​ការ​គេង​ថ្ងៃ​នេះ​មិន​ចាំបាច់​ច្រើន​នោះ​ទេ គ្រាន់​តែ​មួយ​ស្របក​គឺ​គ្រប់គ្រាន់​ដើម្បី​បន្ត​ការងារ​ថែមទៀត​ហើយ​។ ដូច្នេះ​តើ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្វី​ខ្លះ​ទៅ​នៅពេល​មនុស្ស​យើង​មាន​ទម្លាប់​គេង​ថ្ងៃ​?

ពង្រឹង​ដល់​ភាព​វៃឆ្លាត​
​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់​នៅពេល​យប់ វា​ពិតជា​ពិបាក​នឹង​ជំរុញ​ដល់​យើង​ក្នុងការ​ធ្វើ​ការងារ​នៅ​ព្រឹក​ឡើង​ណាស់​។ វា​មិន​ខុសគ្នា​នឹង​ការ​គេង​ថ្ងៃ​ឡើយ ដូច្នេះ​បើ​សិន​ជា​មិន​បាន​គេង​ថ្ងៃ​សោះ វា​ក៏​អាច​ប៉ះពាល់​ដល់​ការរៀនសូត្រ ជាពិសេស​មិន​អាច​ទាញ​យក​សមត្ថភាព​នៃ​ភាព​វៃឆ្លាត​មក​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ឡើយ​។
​ការសិក្សា​បង្ហាញថា ការ​គេង​ថ្ងៃ ៦០ ទៅ​៩០​ថ្ងៃ ត្រូវបាន​គេ​អះអាង​ថា​ជួយ​សម្រួច​ដល់​មុខងារ​ឆ្លាត​វៃ​របស់​មនុស្ស​យើង​ផង និង​បង្កើន​ការប្រើ​អារម្មណ៍​ផ្លូវចិត្ត​ល្អ​រហូត​ដល់ ២៤​ម៉ោង​ឯណោះ​។

ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​
​ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​សាលា​ពេទ្យ Harvard បាន​រកឃើញថា អ្នក​ដែល​គេង​ថ្ងៃ​ទៀងទាត់​មិនសូវ​ជា​មាន​ជំងឺ​ទាក់ទង​នឹង​បេះដូង​សរសៃឈាម​ទេ​នៅ​ថ្ងៃ​អ​នា​គត់​។​

បន្ថយ​ស្ត្រេ​ស និង​ថប់​អារម្មណ៍​
​អារម្មណ៍​នៃ​ភាព​នឿយហត់ និង​អស់កម្លាំង អាច​បណ្តាលឲ្យ​មាន​ភាព​ស្ត្រេ​សជាប់​ខ្លួន​កាន់តែ​ច្រើន​។ តាម​ការសិក្សា​បានបញ្ជាក់​ថា ការ​គេង​ថ្ងៃ​បាន​ជោគជ័យ​នឹង​សម្រួល​ដល់​បញ្ហា​ខាងលើ ព្រមទាំង​លុប​បំបាត់​ភាព​តានតឹង​បាន​យ៉ាង​ល្អ​។

​គ្រប់គ្រង​ការ​ឃ្លាន​អាហារ​
​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​នឿយហត់ និង​អស់កម្លាំង វា​នឹង​ធ្វើឲ្យ​រាងកាយ​ចាប់ផ្តើម​ប្រាប់​ថា​ដល់ពេ​ល​ឃ្លាន​ហើយ​។ ទោះបីជា​យ៉ាងនេះក្តី អារម្មណ៍​នៃ​ការ​ឃ្លាន​អាច​ធ្វើឲ្យ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ច្រើនជាង​ផ្តល់​សុខភាព​បាន​។ ប៉ុន្តែ​ការ​គេង​ថ្ងៃ​គឺ​ជា​ជម្រើស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ប្តូរ​អារម្មណ៍​មក​ញ៉ាំ​អាហារសម្រន់​វិញ ព្រោះថា ការ​គេង​ថ្ងៃ​បន្តិច​អាច​ជួយ​ឲ្យមាន​កម្លាំង និង​ឈប់​គិត​អំពី​ការ​ញ៉ាំ​អាហារ​បាន​។ ការ​គេង​ត្រឹមតែ ១០ ទៅ​១៥​នាទី​នឹង​ជំរុញ​ដល់​អារម្មណ៍​ឃ្លាន​ខ្លាំង​បាន​យ៉ាង​អស្ចារ្យ​។

​ជំរុញ​ដល់​សកម្មភាព​រាងកាយ​កាន់តែ​ល្អ​
​ការ​គេង​ថ្ងៃ​ហាក់បីដូច​ជា​ផ្ទុយគ្នា​នឹង​សកម្មភាព​រាងកាយ​មែន ប៉ុន្តែ​ការសិក្សា​បង្ហាញថា កាលណា​កីឡាករ​អត្តពលកម្ម​គេង​ថ្ងៃ​ទៀងទាត់ នោះ​គេ​នឹង​អាច​ហាត់​កីឡា​នេះ​បាន​កាន់តែ​ល្អ ព្រោះ​តែ​វា​ជំរុញ​ដល់​មុខងារ​សាច់ដុំ ជំនាញ និង​ល្បឿន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។