ល្បីថា អង្ករផ្លាស្ទិកបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាហើយ ខណៈមេកាំកុងត្រូលមិនខ្វល់

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ​ រស់នៅ​ខេត្តកំពង់ធំ​ ដែល​បាន​នាំ​គ្នា​ទិញ​អង្ករ​ពី​ក្នុង​ផ្សារ​ខេត្តកំពង់ធំ​ និង​មួយ​ចំនួន​ទៀត​ទិញ​ពី​ឈ្មួញ​យួន​លក់​អង្ករ​តាម​ទូក​នៅ​ម្តុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ និង​ខកចិត្ត​ ដោយ​ទិញ​ប៉ះ​ចំ​អង្ករ​ជ័រ​ ឬ​អង្ករ​ផ្លា​ស្ទិ​ក​ ។​

ល្បីថា អង្ករផ្លាស្ទិកបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាហើយ ខណៈមេកាំកុងត្រូលមិនខ្វល់

​ក្រុម​អ្នក​ភូមិ​ដែល​ខ្លះ​ទិញ​អង្ករ​ចំនួន​៥០​គីឡូក្រាម​ ខ្លះ​ទៀត​ទិញ​ចំនួន​១០​គីឡូក្រាម​ ឬ​២០​គីឡូក្រាម​នោះ​ បាន​នាំ​គ្នា​ពិសោធន៍​សាកល្បង​ចំពោះ​អង្ករ​ដែល​ខ្លួន​បាន​ទិញ​ តាម​វិធី​ផ្សេងៗ​ ដូច​ជា​ ដុត​ដែក​ក្តៅ​ រួច​ហើយ​ចាក់​ទៅ​លើ​អង្ករ​ គឺ​អង្ករ​ប្រែជា​ខ្លោច​ធុំក្លិន​ឈ្ងៀម​ និង​ជាប់​ស្អិតៗ​ជាមួយនឹង​ដែក​ក្តៅ​ ។​ លើស​ពី​នេះ​ ពេល​យក​អង្ករ​នោះ​ទៅ​ដាំ​ចម្អិន​ វា​ប្រែ​ក្លាយទៅជា​ស្វិត​យឺត​ មាន​សភាព​អន្ធឹលៗ​ដូច​កៅស៊ូ​ ។​

ល្បីថា អង្ករផ្លាស្ទិកបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាហើយ ខណៈមេកាំកុងត្រូលមិនខ្វល់

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ភ្ញាក់ផ្អើល​ និង​ខកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​ទិញ​ប៉ះ​ចំ​អង្ករ​ជ័រ​ ឬ​អង្ករ​ផ្លា​ស្ទិ​ក​នេះ​ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ ឬ​ការ​បញ្ជាក់​ឲ្យ​មាន​ភាព​ជាក់លាក់​ណាមួយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​នៅឡើយ​ ។​

​និយាយ​អំពី​ករណី​អង្ករ​ផ្លា​ស្ទិ​ក​នេះ​ ដែល​ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នោះ​ គឺ​នា​រយៈពេល​កន្លង​មក​ ធ្លាប់​ត្រូវ​បាន​ឯកឧត្តម​ ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​-​អាហរ័ណ​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​កាំកុងត្រូល​)​ បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ឲ្យ​ដឹង​ថា​ "​មិន​មាន​អង្ករ​ផ្លា​ស្ទិ​ក​នាំ​ចូល​មក​កម្ពុជា​ទេ​"​ ។​ មិនតែប៉ុណ្ណោះ​ ឯកឧត្តម​មេ​កាំកុងត្រូល​រូប​នេះ​ ក៏​បាន​ប្រកាស​ដែរ​ថា​ បើ​មាន​អង្ករ​ផ្លា​ស្ទិ​ក​ សូម​ប្រជាពលរដ្ឋ​យក​មក​លក់​ឲ្យ​គាត់​ ដោយ​គាត់​ហ៊ាន​ទទួល​ទិញ​ក្នុង​តម្លៃ​ទ្វេ​ដង​ទៀត​ផង​ ។​

ល្បីថា អង្ករផ្លាស្ទិកបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាហើយ ខណៈមេកាំកុងត្រូលមិនខ្វល់

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​ និង​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​មាន​អង្ករ​ផ្លា​ស្ទិ​ក​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា​មែន​នោះ​ គឺ​មេ​កាំកុងត្រូល​ និង​មន្ត្រី​ពាក់ព័ន្ធ​ឯទៀតៗ​ មិន​ត្រឹម​ធានា​ទិញ​អង្ករ​ខូចគុណភាព​ ឬ​អង្ករ​ក្លែងបន្លំ​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​វិញ​ក្នុង​តម្លៃ​ទ្វេ​ដង​ប៉ុណ្ណោះ​ទេ​ ត្រូវ​ស្ម័គ្រ​លាលែង​ពីមុខ​តំណែង​ និង​ត្រូវ​ទទួលទោស​ទណ្ឌ​ថែម​ទៀត​ ទើប​ស័ក្តិសម​មានឈ្មោះ​ជា​មន្ត្រី​ចេះ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញភារកិច្ច​ តួនាទី​របស់​ខ្លួន​ពិតប្រាកដ​ ៕​

Related