ខ្យល់​បរិសុទ្ធ​មួយ​ថង់​ ១ យ័ន្ត​ កំពុង​តែ​លក់​ដាច់​នៅ​ប្រទេស​ចិន

កាលពីថ្ងៃចន្ទកន្លងទៅនេះ ហាងទំនិញមួយកន្លែងនៅទីក្រុង Xi’an ប្រទេសចិន បានដាក់លក់នូវខ្យល់បរិសុទ្ធក្នុងតម្លៃទាបជាងគេបំផុត គឺត្រឹមតែ ១ ថង់ ១ យ័ន្តតែប៉ុណ្ណោះ។ ប៉ុន្តែគេមិនដឹងថាតើខ្យល់បរិសុទ្ធទាំងនេះត្រូវបានយកចេញពីកន្លែងណានោះទេ។ បើតាមការបញ្ជាក់របស់អ្នកលក់ គេគ្រាន់តែបានប្រាប់ថា វាត្រូវបានច្រកយកពីតំបន់មួយដែលមានខ្យល់អាកាសបរិសុទ្ធជាងនៅទីក្រុង Xi’an នេះ។ ក្រោយការដាក់លក់មនុស្សជាច្រើនបានសំរុកមកទិញខ្យល់បរិសុទ្ធនេះ ដែលមើលទៅអ៊ូអរដូចជាទិញទំនិញបញ្ចុះតម្លៃពិសេសអីញ្ចឹង។

គួរបញ្ជាក់ឲ្យដឹងផងដែរថាទីក្រុងមួយចំនួននៅក្នុងប្រទេសចិន ជាពិសេសទីក្រុងដែលសំបូរទៅដោយរោងចក្រ ត្រូវបានគេមើលឃើញថា បញ្ហាខ្យល់កខ្វក់គឺជាបញ្ហាសំខាន់ រដ្ឋាភិបាលចិនក៏ធ្លាប់បានប្រើប្រាស់ម៉ាស៊ីនចម្រោះខ្យល់បរិសុទ្ធដើម្បីសំអាតខ្យល់កខ្វក់ផងដែរ បើទោះបីជាវាអាចជួយចម្រោះខ្យល់បានក៏ពិតមែនប៉ុន្តែ លទ្ធភាពរបស់វានៅមានកម្រិតនៅឡើង៕

ខ្យល់​បរិសុទ្ធ​មួយ​ថង់​ ១ យ័ន្ត​ កំពុង​តែ​លក់​ដាច់​នៅ​ប្រទេស​ចិន

ខ្យល់​បរិសុទ្ធ​មួយ​ថង់​ ១ យ័ន្ត​ កំពុង​តែ​លក់​ដាច់​នៅ​ប្រទេស​ចិន

ខ្យល់​បរិសុទ្ធ​មួយ​ថង់​ ១ យ័ន្ត​ កំពុង​តែ​លក់​ដាច់​នៅ​ប្រទេស​ចិន

 

ខ្យល់​បរិសុទ្ធ​មួយ​ថង់​ ១ យ័ន្ត​ កំពុង​តែ​លក់​ដាច់​នៅ​ប្រទេស​ចិន

  • ខ្យល់​បរិសុទ្ធ​មួយ​ថង់​ ១ យ័ន្ត​ កំពុង​តែ​លក់​ដាច់​នៅ​ប្រទេស​ចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: