ប៉ូលីស​កំពុង​តាម​ចាប់​ក្មេង​​ស្រី​ម្នាក់​នេះ​ក្រោយ​​រក​ឃើញ​សាកសព​ឪពុក​ម្ដាយ​របស់​នាង​ក្នុងផ្ទះ

មន្ត្រីប៉ូលិសកំពុងព្យាយាមស្វែងរកក្មេងស្រីម្នាក់ដែលមានឈ្មោះថា Katlynn Goodwill Yost ក្រោយរកឃើញសាកសពឪពុកម្ដាយនាង និងបុរសម្នាក់ទៀតនៅក្នុងផ្ទះ ។ ប៉ូលិសបានប្រាប់ថា កាលពីថ្ងៃទី ២៤ កន្លងទៅនេះ នៅវេលាម៉ោង 8:20 ព្រឹក ប៉ូលិសបានទទួលការហៅចូលពីក្មេងម្នាក់ថាមានមនុស្សស្លាប់ក្នុងផ្ទះរបស់គេ នៅពេលប៉ូលិសទៅដល់ផ្ទះកើតហើយគេសង្កេតឃើញមនុស្ស ៣ នាក់បានស្លាប់ និងក្មេងៗពីរនាក់រងរបួស។

ក្រោយការស៊ើបសួរទើបដឹងថា អ្នកដែលស្លាប់នោះគឺមាន២ នាក់គឺជាប្ដីប្រពន្ធនឹងគ្នា នឹងបុរសម្នាក់ទៀតមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ប៉ូលិសក៏បានបញ្ជាក់ផងដែរថា ប្ដីប្រពន្ធ២នាក់នេះគឺមានកូនចំនួន ៣ នាក់ ម្នាក់គឺជាក្មេងស្រីជំទង់មានអាយុ ១៧ ឆ្នាំ និង ពីរនាក់ទៀត អាយុ ៩ ឆ្នាំ និង ៧ ហើយក្មេងអាយុក្រោយ ១០ ឆ្នាំទាំង ២នេះត្រូវបានប៉ូលិសរកឃើញថាបានរងរបួសនៅក្នុងផ្ទះនោះ។

ប៉ុន្តែចំពោះក្មេងស្រីអាយុ ១៧ ដែលមានឈ្មោះថា Katlynn Goodwill Yost បានបាត់ពីផ្ទះក្រោយកើតហេតុ ប៉ូលិសបានសន្និដ្ឋានថាគេមានសុវត្ថិភាពនោះទេ ពីព្រោះប៉ូលិសមិនអាចរកឃើញសាកសពរបស់នាងឡើងនៅកន្លែងកើតហេតុនិងតំបន់ជុំវិញនោះ។ ហើយប៉ូលិសក៏បានដាក់ការសង្ស័យថា នាងអាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់មនុស្សទាំង ៣ នាក់នេះ។

ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានបណ្ដោះអាសន្ននោះទេ ប៉ូលិសក៏កំពុងតែធ្វើការសាកសួរក្មេងរងគ្រោះទាំង ២ នាក់ និងអ្នកជិតខាងជុំវិញរឿងឃាតកម្មដ៏សាហាវមួយនេះ ក៏ដូចជាស្វែងរកក្មេងស្រីម្នាក់នោះឲ្យឃើញ៕


ប៉ូលីស​កំពុង​តាម​ចាប់​ក្មេង​​ស្រី​ម្នាក់​នេះ​ក្រោយ​​រក​ឃើញ​សាកសព​ឪពុក​ម្ដាយ​របស់​នាង​ក្នុងផ្ទះ

  • ប៉ូលីស​កំពុង​តាម​ចាប់​ក្មេង​​ស្រី​ម្នាក់​នេះ​ក្រោយ​​រក​ឃើញ​សាកសព​ឪពុក​ម្ដាយ​របស់​នាង​ក្នុងផ្ទះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: