កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អត់​បាន​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ​ Man Utd ទេ​

នៅថ្ងៃអាទិត្យស្អែកនេះលោក Jose Mourinho នឹងដឹកនាំក្លឹបបិសាចក្រហម Manchester United នឹងធ្វើទៅទឺកដីក្លឹប Bournemouth ដើម្បីប្រកួតសប្ដាហ៍ដំបូងនៅក្នុងក្របខណ្ឌ English Premier League ។

តែយ៉ាងណាការប្រកួតដំបូងរបស់មាន Man Utd ត្រូវគេដឹងថាពុំមានវត្តមានកីឡាករថ្លៃបំផុតពិភពលោកដែលគ្រប់កំពុងតែចាប់អារម្មណ៍គឺ Paul Pogba នោះទេ ។ ខណៈមូលហេតុគឺដោយសារតែគេនៅជាប់បម្រាម១ប្រកួតនៅឡើយនេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អង់គ្លេស FA ។

ហើយ Pual Pogba ជាប់បម្រាមនេះគឺដោយសារគេទទួលបានការពិន័យកាតលឿងចំនួន២អំឡុងពេលប្រកួត Coppa Italia វគ្គផ្ដាច់ព្រ័ត្រដែលពេលនោះ Juventus ឈ្នះ១ទល់នឹង០លើ AC Milan ដែលនោះគឺជាការប្រកួតចុងក្រោយដែលឲ្យក្លឹប Juventus ។

កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អត់​បាន​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ​ Man Utd ទេ​

បើទោះជា Pogba អវត្តមានក្ដីតែលោក Jose Mourinho បាននិយាយថាមិនប៉ះពាល់ដល់ទម្រង់់លេងក្រុមនោះទេ ហើយក្រុមគាត់ត្រៀមរួចជាស្រេចសម្រាប់ដណ្ដើម៣ពិន្ទុដំបូង សម្រាប់  Pogba គឺត្រៀមខ្លួនសម្រាប់ប្រកួតបន្ទាប់ ។

ប្រភព ៖


កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អត់​បាន​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ​ Man Utd ទេ​

  • កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អត់​បាន​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ​ Man Utd ទេ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: