រង​ចាំ​មើល​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​របស់​ iPhone មែន​ទេ ? ចាំ​ឆ្នាំ​ក្រោយ​ទៅ មិន​មែន​ថ្ងៃ​ទី ៧​ខាង​មុខ​នេះ​ទេ

បើយោងតាមការចុះផ្សាយរបស់ គេហទំព័របច្ចេកវិទ្យាដ៏ល្បីមួយបានឲ្យដឹងថា សម្រាប់អ្នកគាំទ្រ iPhone ហើយចង់ឃើញពីការផ្លាស់ប្ដូរដ៏ធំ ទាំងការ រចនារូបរាង និងបច្ចេកវិទ្យាដ៏អស្ចារ្យ ថ្ងៃទី 7 ខាងមុខនេះ មិនមែនជាថ្ងៃដ៏អស្ចារ្យសម្រាប់អ្នកទេ។

គេហទំព័រដដែលនេះបានបន្តថា ជាទម្លាប់របស់ Apple ការផ្លាស់ប្ដូរលេខស៊េរីទូរសព្ទពីមួយលេខទៅមួយលេខ (ឧទាហរណ៍ ពី iPhone 4 ឬ 4s ទៅ 5) ក្រុមហ៊ុនតែងតែធ្វើការផ្លាស់ប្ដូរនូវរូបរាង ក៏ដូចជាបច្ចេកវិទ្យាដែលបំពាក់លើស្មាតហ្វូនរបស់ខ្លួនស្ទើរតែខុសគ្នាស្រលះតែម្ដង ហើយចំណែកឯការបញ្ចេញនូវស៊េរី S ដែលមានន័យថា (same old design) គឺគ្រាន់តែជា Update បន្តិចបន្តួចឧទាហរណ៍ជាក់ស្ដែងដូចជាពី iPhone 6 ទៅ 6s គឺរូបរាងគ្មានការផ្លាស់ប្ដូរនោះទេ គ្រាន់តែបន្ថែមពណ៌ថ្មីគឺ Rose Gold ប៉ុណ្ណោះ និង Update ទៅលើ Hardware បន្តិចបន្តួច។

ប៉ុន្តែសម្រាប់លើកនេះ Apple អាចនឹងផ្លាស់ប្ដូរទម្លាប់ ដោយ iPhone 7 ដែលនឹងប្រកាសជាសាធារណនៅថ្ងៃទី 7 ខែកញ្ញាខាងមុខនេះ អាចនឹងមានការផ្លាស់ប្ដូររូបរាងតិចតួច ចំណែកឯសមត្ថភាព Hardware និងបច្ចេកវិទ្យាក៏ដូចគ្នា ដែលវាអាចលើសពី iPhone 6s ចម្លោះពី 20 ទៅ 30 ភាគរយតែប៉ុណ្ណោះ។ ដូចនេះគេហទំព័រដដែលនេះបានពន្យល់ថាសម្រាប់អ្នកដែលចង់ឃើញពីភាពផ្លាស់ប្ដូរដ៏អស្ចារ្យនិងធំបំផុតសម្រាប់ iPhone អ្នកគួរតែរងចាំនៅឆ្នាំក្រោយ។

បើទោះបីជាដូច្នេះមែន នេះគ្រាន់តែជាបកស្រាយរបស់អ្នកជំនាញប៉ុណ្ណោះ ប៉ុន្តែចំពោះលទ្ធផលជាក់ស្ដែង ចំពោះរូបរាងនិងសមត្ថភាពរបស់ iPhone ស៊េរីថ្មីគឺ iPhone 7 អាចនឹងខុសពីការវិភាគនេះក៏ថាបាន ព្រោះយើងសង្កេតឃើញថា Apple ហាក់មានការលាក់បាំងយ៉ាងជិតពីវត្តមានរបស់ iPhone ស៊េរីថ្មីនេះ ហើយម្យ៉ាងវិញទៀតអ្នកគ្រប់គ្នាក៏កំពុងតែរងចាំមើលថាពាក្យដែល Tim Cock បានប្រកាសលើកមុខថា iPhone ស៊េរីថ្មីនិងក្លាយជាឧបករណ៍ដែលអ្នកគ្រប់គ្នាមិនអាចខ្វះបាន នោះនឹងក្លាយជាការពិតឬមួយក៏យ៉ាងណា ៕


រង​ចាំ​មើល​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​របស់​ iPhone មែន​ទេ ? ចាំ​ឆ្នាំ​ក្រោយ​ទៅ មិន​មែន​ថ្ងៃ​ទី ៧​ខាង​មុខ​នេះ​ទេ

  • រង​ចាំ​មើល​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​របស់​ iPhone មែន​ទេ ? ចាំ​ឆ្នាំ​ក្រោយ​ទៅ មិន​មែន​ថ្ងៃ​ទី ៧​ខាង​មុខ​នេះ​ទេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: