មួយ​សំណួរ​អ្នក​សារព័ត៌មាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​រូបនេះ​គាំង​គ្មាន​ចម្លើយ​១០​វិនាទី​

យើងឃើញថាលោក Pep Guardiola បានចាប់ផ្ដើមជាមួយកំណត់ត្រាល្អគឺឈ្នះ៥ប្រកួតជាប់គ្នានៅ  Premier League ខណៈមួយប្រកួតនៅ Champion Leauge ក៏ទទួលជ័យជំនះផងដែរ ។ យ៉ាងណាថ្មីៗនេះអ្នកសារព័ត៌មានបានសួរទៅកាន់លោក Pep ថាតើលោកសង្ឃឹមឈ្នះពានទាំង៤សម្រាប់រដូវកាលដំបូងជាមួយ Man City ដែរឬទេ ?

យ៉ាងណាមួយសំនួរនេះបានធ្វើឲ្យលោក Pep ត្រូវឈប់ស្ងៀមមិននិយាយអ្វីទាំងអស់ប្រមាណជា១០វិនាទីបានត្រឹមដកដង្ហើមធំប៉ុណ្ណោះ ក្រោយពីនោះទើបលោកឆ្លើយតបថា « កាលពីរដូវកាលមុន Man City បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ Champion League ដូច្នេះអ្នកគាំទ្ររំពឺងថាខ្ញុំនឹងអាចនាំ Man City ដើមឈ្នះពាននោះបានព្រោះពួកគេគិតថាខ្ញុំជាគ្រូបង្វឹកដ៏ល្អ…តែខ្ញុំមិនគិតអញ្ចឹងនោះទេ » ។

លោក Pep បន្តថា « សេចក្ដីសុខខ្ញុំមិនមែនអាស្រ័យលើការឈ្នះពានទាំងអស់ឬអត់នោះទេ ដូចនេះគោលដៅរបស់ខ្ញុំគឺរស់នៅក្នុងជីវិតរីករាយក្រោយឈ្នះការប្រកូតញុំាស្រាបន្តិចដើម្បីអបអរហើយថ្ងៃស្អែកយើងរៀបចំសម្រាប់ការប្រកួតបន្ទាប់ » ។

Pep was asked if he aims to win all four trophies… he swore

Posted by on Sunday, September 18, 2016


មួយ​សំណួរ​អ្នក​សារព័ត៌មាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​រូបនេះ​គាំង​គ្មាន​ចម្លើយ​១០​វិនាទី​

  • មួយ​សំណួរ​អ្នក​សារព័ត៌មាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​រូបនេះ​គាំង​គ្មាន​ចម្លើយ​១០​វិនាទី​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: