ខ្សែ​បម្រើ​ចាស់​វស្សា​មួយ​រូប​របស់​ Chelsea គ្រោង​ផ្លាស់​ទៅ​ក្របខណ្ឌ​ MLS នៅ​អាមេរិក​

ខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ាវ័យ២៩ឆ្នាំរបស់ Chelsea គឺកីឡាករ John Obi Mikel ថ្មីៗនេះបានបង្ហើបពីគម្រោងដែលខ្លួនគ្រោងនឹងផ្លាស់ទៅលេងនៅក្របខណ្ឌ Major League Soccer  ដូចទៅនឹងអតីតតារាឆ្នើម Chelsea គឺ Frank Lampard ។

ដោយ Mikel បាននិយាយថា « ខ្ញុំរីករាយដែលឃើញអតីតមិត្តរួមខ្ញុំកំពុងបង្ហាញទម្រង់លេង នឹងបន្តធ្វើដែលគាត់ចង់ធ្វើនៅ MLS ហើយថ្ងៃខាងមុខខ្ញុំប្រហែលជាផ្លាស់ទៅកាន់ទីនោះដែរ ហើយប្រហែលជាលេងក្រុមជាមួយគាត់ផងមើលទៅ » ។

ខ្សែ​បម្រើ​ចាស់​វស្សា​មួយ​រូប​របស់​ Chelsea គ្រោង​ផ្លាស់​ទៅ​ក្របខណ្ឌ​ MLS នៅ​អាមេរិក​

យ៉ាងណាការថ្លែងរបស់កីឡាករ Mikel ត្រូវគេសន្និដ្ឋានគេបង្ហាញពីតម្រុយក្នុងការចាកចេញ Chelsea ខណៈបច្ចុប្បន្នគេកំពុងតែមិនសប្បាយចិត្តដោយសារតែមិនទាន់មានឱកាសចូលលេងឲ្យក្លឹប Chelsea បានម្ដងសោះឡើយសម្រាប់រដូវកាលនេះ ។

គួររំលឹកថា Mikel បានចាប់ផ្ដើមចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០០៦ដែលប្រមាណជា១០ឆ្នាំមកនេះខ្សែបម្រើរូបនេះបានរួមចំណែកជួយក្លឹបឈ្នះពានប្រមាណជា១១ពានរង្វាន់ផងដែរ ។

ប្រភព ៖

ខ្សែ​បម្រើ​ចាស់​វស្សា​មួយ​រូប​របស់​ Chelsea គ្រោង​ផ្លាស់​ទៅ​ក្របខណ្ឌ​ MLS នៅ​អាមេរិក​

  • ខ្សែ​បម្រើ​ចាស់​វស្សា​មួយ​រូប​របស់​ Chelsea គ្រោង​ផ្លាស់​ទៅ​ក្របខណ្ឌ​ MLS នៅ​អាមេរិក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: