កីឡាករ​រូប​នេះ​លើក​ឡើង​ថា​ Van Gaal បាន​សាង​កំហុស​មួយ​ដែល​ដាក់​ឲ្យ​ខ្លួន​លេង​ខុស​តួនាទី​

អតីតកីឡាករ Man Utd គឺកីឡាករ Paddy McNaire ដែលទើបតែស៊ុតបញ្ចូលទីបាន២គ្រាប់កាលពីថ្ងៃពុធជួយក្លឹបថ្មីរបស់ខ្លួនគឺ Sunderland ឈ្នះ២ទល់នឹង១លើ QPR បានលើកឡើងថាអតីតគ្រូបង្វឹក Man Utd គឺលោក Luis Van Gaal បានសាងកំហុសមួយដែលដាក់ឲ្យខ្លួនលេងតំបន់ការពារ ។

កីឡាករ​រូប​នេះ​លើក​ឡើង​ថា​ Van Gaal បាន​សាង​កំហុស​មួយ​ដែល​ដាក់​ឲ្យ​ខ្លួន​លេង​ខុស​តួនាទី​

ដោយ Paddy បាននិយាយថា « មុនពេលអាយុ១៨ឆ្នាំ ខ្ញុំតែងតែលេងនៅក្នុងតំបន់បម្រើ ក៏ប៉ុន្តែនៅពេលដែលខ្ញុំត្រូវក្លឹប Man Utd កោះហៅឲ្យលេងឈុតធំក្រោមការដឹកនាំរបស់ Van Gaal គាត់បែរជាដាក់ខ្ញុំលេងនៅតំបន់ការពារទៅវិញ » ។

Paddy បន្តថា « យ៉ាងណាវាពិតជាកំហុសឆ្គងមួយដោយសារវាមិនមែនជាជំនាញរបស់ខ្ញុំទេ ជាក់ស្ដែងពេលខ្ញុំមកកាន់ Sunderland ខ្ញុំទទួលបានឱកាសលេងនៅតំបន់បម្រើហើយខ្ញុំដឹងថាវាសមស្របសមត្ថភាពខ្ញុំ ហើយខ្ញុំក៏សប្បាយចិត្តដែលអាចរកគ្រាប់នាល់បញ្ចូលទីក្នុងតួនាទីនេះដែរ » ។

ប្រភព ៖


កីឡាករ​រូប​នេះ​លើក​ឡើង​ថា​ Van Gaal បាន​សាង​កំហុស​មួយ​ដែល​ដាក់​ឲ្យ​ខ្លួន​លេង​ខុស​តួនាទី​

  • កីឡាករ​រូប​នេះ​លើក​ឡើង​ថា​ Van Gaal បាន​សាង​កំហុស​មួយ​ដែល​ដាក់​ឲ្យ​ខ្លួន​លេង​ខុស​តួនាទី​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: