គ្រូ​ Arsenal ថា​សោក​ស្ដាយ​ដែល​មិន​បាន​ព្យាយាម​ទិញ​ Costa

កាលពីពេលថ្មីៗនេះក្នុងបទសម្ភាសន៍មួយមុនជំនួបរវាង Arsenal និង Chelsea គ្រូបង្វឹក Arsenal គឺលោក Arsen Wenger បានលើកឡើងពីរឿងសោកស្ដាយមួយដែលគាត់មិនបានប្រឹងប្រែងក្នុងការទិញ Diego Costa តាំងពីនៅ AT Madrid ។

ដោយ Wenger និយាយថា « Costa ជាកីឡាករដ៏ល្អមួយរូប ហើយគេមានគុណភាពនៅពេលប្រយុទ្ធ គេតែងតែជាកីឡាករដែលបង្កគ្រោះថ្នាក់ពេលក្រុមយើងជួបគ្នាម្ដងៗ » ។

គ្រូ​ Arsenal ថា​សោក​ស្ដាយ​ដែល​មិន​បាន​ព្យាយាម​ទិញ​ Costa

Wenger បន្តថា « ជាការពិតខ្ញុំចូលចិត្ត Costa ខ្ញុំពិតជាធ្លាប់ចង់បានគេមករួមក្រុម ប៉ុន្តែខ្ញុំភ្ញាក់ផ្អើលពេលដឹងថាគេព្រមចាកចេញពី At Madrid មកកាន់ Chelsea ហើយពេលនោះខ្ញុំពិតជាសោកស្ដាយដែលមិនបានព្យាយាមក្នុងការទិញគេមកកាន់ក្រុម » ។

គួររំលឹកថាតាំងពីចូល Chelsea កាលពីឆ្នាំ២០១៤កីឡាករ Diego Costa បានបង្ហាញខ្លួន៨៤ប្រកួតនឹងស៊ុតបញ្ចូលទីបាន៤២គ្រាប់ ហើយត្រឹមដើមរដូវកាលនេះ៦ប្រកួតកន្លងមកគេស៊ុតបាន៥គ្រាប់ហើយ ។


គ្រូ​ Arsenal ថា​សោក​ស្ដាយ​ដែល​មិន​បាន​ព្យាយាម​ទិញ​ Costa

  • គ្រូ​ Arsenal ថា​សោក​ស្ដាយ​ដែល​មិន​បាន​ព្យាយាម​ទិញ​ Costa已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: