កីឡាករ Chicharito អាច​នឹង​ផ្លាស់​ទៅ Athlectico de Madrid

យើង​តាម​របាយការណ៍​របស់ Talk Sport បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ីកូ​របស់​ក្លឹប Man Utd ​កីឡាករ Javier Hernandez( Chicharito ) កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​ក្លឹប Athlectico de Madrid ។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ក្លិប Atlectio de Madrid ក្រោយ​ពី​បាន​ឃើញ​ទម្រង់​លេង​របស់​គេ​ពេល​លេង​អោយ​ក្លឹប Real Madrid កាល​ពី​ឆ្នាំ​មុន​ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​ ដោយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៩​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​៣១​ប្រកួត ។

គួរ​បញ្ជាក់​កីឡាករ Chicharito អាច​និង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ទី​៣​ ​ដែល​ក្លិប Athlectico de Mardid នាំ​ចូល​នៅ​រដូវ​កាល​នេះ​បន្ទាប់​ពី​កីឡាករ Vietto និង Jackson Matinez ក្រោយ​ពី​ក្លឹប​នៅ​អេស្ប៉ាញ​មួយ​នេះ​បាន​លក់​កីឡាករ Mario Manzukic ទៅ​ឲ្យ​ក្លឹប Juventusកាល​ពី​ពេល​ថ្មីៗ​នេះ ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​គឺ​កីឡាករ Antoine Grizmannn អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​នេះ​ផង​ដែរ ៕

ប្រភព ៖
ប្រែសម្រួលដោយ ៖ វិចទ័រ


កីឡាករ Chicharito អាច​នឹង​ផ្លាស់​ទៅ Athlectico de Madrid

  • កីឡាករ Chicharito អាច​នឹង​ផ្លាស់​ទៅ Athlectico de Madrid已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: