ដឹង​អត់​ថា​រូប​មួយ​សន្លឹក​នេះ​ចង់​បង្ហាញ​ពី​អ្វី ?

រូបភាពមួយសន្លឹករបស់ Nelson Felippe កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយការបង្ហោះ។ ជាមួយនឹងរូបថតមួយសន្លឹកនោះគាត់ក៏បានសរសេរពាក្យខ្លះភ្ជាប់ជាមួយរូបនោះផងដែរ។ គាត់បានសរសេរថា “ខ្ញុំមិនមែនរើសអើងនោះទេ ខ្ញុំទទួលស្គាល់ថាអ្នករាល់គ្នាមានសេរីភាពក្នុងការរស់នៅ នឹងធ្វើអ្វីដែលអ្នកចង ប៉ុន្តែខ្ញុំមើលទៅវាទាស់ភ្នែកពេក”។

បើទោះបីជាបានឃើញរូប និងអាននូវអ្វីដែលលោក Nelson សរសេរក៏ដោយ ក៏មនុស្សជាច្រើននៅតែមានការយល់ឃើញផ្សេងគ្នាពីអត្ថន័យរបស់រូបមួយសន្លឹកនោះ។ អ្នកខ្លះបានយល់ថាលោកចង់បង្ហាញពីមនុស្សស្រីពីរនាក់ដែលកំពុងឈរអោបគ្នា ឯអ្នកខ្លះបានយល់ថា គាត់ចង់បង្ហាញពីបុរសស្បែកខ្មៅដែលឈរតែឯងនោះ។ ប៉ុន្តែអ្វីដែលលោកចង់បង្ហាញពិតប្រាកដនោះ គឺបុរសម្នាក់ដែលកំពុងឈររងចាំរថភ្លើង ដែលគាត់បានឈរហួសគំនូររងចាំ៕

ដឹង​អត់​ថា​រូប​មួយ​សន្លឹក​នេះ​ចង់​បង្ហាញ​ពី​អ្វី ?

  • ដឹង​អត់​ថា​រូប​មួយ​សន្លឹក​នេះ​ចង់​បង្ហាញ​ពី​អ្វី ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: