វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

វា​ពិត​ជា​ចំណេះ​ដឹង​ដ៏​ល្អ​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ដឹង​ និង​ ត្រូវ​ចេះ​ពី​រ​ប្រៀប​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​ក្លែង​ក្លាយ​ ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​ជន​ខិល​ខូច​មួយ​ចំនួន​ ហើយ​អត្ថបទ​នេះ​​ជាក់​ស្តែង​ គឺ​ យើង​ដក​ស្រង់​មក​ពី​បណ្ដេញ​សង្គម​Facebook ពី​​ ទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ Saharh Pich Mankia ។ ដូចនេះ​កុំ​បង្អង់​យូរ​ តោះ​មក​មើល​រ​ប្រៀប​ពិនិត្យ​លុយ​ទាំង​នោះ​ទាំង​អស់​គ្នា​ ​៖

​​១. យក​ចុង​ម្រាម​ដៃ​អូស​ចុះ​អូស​ឡើង នៅ​លើ​រូប​នៃ​ក្រដាស​ប្រាក់​ថ្នម​ៗ​ ពិសេស​អូស​ចុះ​ឡើង​នៅ​ត្រង់​កន្លែង​អាវ​នៃ​រូប​។ បើ​នោះ​ជា​ក្រដាស​ប្រាក់​ពិត​វា​នឹង​មាន​សភាព​គ្រើម​ៗ​ ហើយ​មិន​រលោង​ដូច​ក្រដាស​ប្រាក់​ក្លែងក្លាយ​ទេ ព្រោះ​ក្រដាស​&ទឹក​ថ្នាំ ​ដែល​ទុក​សម្រាប់​ផលិត​លុយ​ពិត​ប្រាកដ គឺ​មាន​លក្ខណៈ​ពិសេស​ ធ្វើ​ឲ្យ​ក្រដាស​ប្រាក់​មាន​សភាព​មិន​ស្មើ​សាច់​ខុស​ពី​ក្រដាស​ផ្សេងៗ​។

វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

២.កាន់​ក្រដាស​ប្រាក់​មក​ឆ្លុះ​មើល​ផ្នែក​ខាង​ឆ្វេង​តាម​ពន្លឺ​ថ្ងៃ​។ ក្រដាស​ប្រាក់​ដែល​ពិត​ គឺ​ត្រូវ​មាន​ឆ្នូត​សុវត្ថិភាព​ ដែល​មាន​ដាក់​បង្កប់​នៅ​ក្នុង​នោះ​ ដែល​អាច​មើល​ឃើញ​ នៅ​ពេល​ដែល​យើង​ឆ្លុះ​ជាមួយ​ពន្លឺ មិន​មែន​មើល​ឃើញ ដោយ​ឯក​ឯង​នៅ​លើ​ក្រដាស​ទេ។

វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

៣. យើង​ក៏​អាច​ឆ្លុះ​មើល​រូប​ស្រមោល​ក្បាល​មនុស្ស​​នៅ​ផ្នែក​ខាង​ស្តា​នៃ​ក្រដាស​ប្រាក់​ដែរ​។ ស្រមោល​នោះ​អាច​មិន​ច្បាស់​ដូច​ក្នុង​រូប​តែ​វា​មាន​ភាព​ត្រឹម​ត្រូវ​និង​បង្កប់​បាន​យ៉ាង​ល្អ​ ទាល់​តែ​យើង​ឆ្លុះ​មើល​នឹង​ពន្លឺ​ ទើប​យើង​មើល​ឃើញ​។

វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

​៤. កាន់​ក្រដាស​ប្រាក់​រួច​ផ្អៀង​វា​ចុះ​ឡើង​ ដើម្បី​ពិនិត្យ​មើល​ការ​ប្តូរ​ពណ៌​ទឹក​ថ្នាំ​នៅ​លើ​ក្រដាស​ប្រាក់ ពិសេស​ត្រង់​លេខ100។ លេខ100ផ្លេកៗ​ដែល​នៅ​លើ​ក្រដាស​ប្រាក់​និង​ប្រែ​ពណ៌ ពី​បៃតង​ទៅ​ខ្មៅ​ រឺ​ទឹក​មាស​ (តាម​សេរី​ក្រដាស​ប្រាក់) នៅ​ពេល​ដែល​យើង​ផ្អៀង​ក្រដាស​ប្រាក់​ចុះ​ឡើង។

វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

៥.ពិនិត្យ​មើល​លេខ Seriel Number របស់​ក្រដាស​ប្រាក់ ព្រោះ​ជា​ធម្មតា​លេខ​និង​អក្សរ​នីមួយៗ​ តែង​តែ​ដក​ឃ្លា​ស្មើ​ៗ​គ្នា​ ហើយ​រត់​ត្រង់​ជួរ​គ្នា​។ ម្យ៉ាង​ទៀត​ នៅ​លើ​ក្រដាស​ប្រាក់​នីមួយ​ៗ​ តែង​តែ​មាន​Seriel Number នៅ​ពីរ​កន្លែង​ដូច្នេះ​យើង​ត្រូវ​ផ្ទៀង​បណ្ដុំ​លេខ​ ដែល​នៅ​ខាង​ឆ្វេង​រូប និង​លេខ​ដែល​នៅ​ខាង​ស្កាំ​រូប ប្រសិន​បើ​វា​មិន​ដូច​គ្នា​ទេ នោះ​វា​ជា​លុយ​ក្លែង​ក្លាយ។

វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល

  • វិធី​ងាយ​ៗ​ ដែល​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​លុយ​ដុល្លារ​ពិត​ឬ​មិន​ពិត​​បាន​យ៉ាង​ស្រួល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: