កីឡាករ​មួយ​រូប​របស់​ Real madrid និយាយ​ថា​វិធី​សាស្រ្ត​ដើម្បី​បិទ​មាត់​ Pique គឺ​ Real ត្រូវ​តែ​ឈ្នះ​ពាន​ Champion League ឲ្យ​បាន​

គ្រប់គ្នាប្រហែលដឹងហើយខ្សែការពារដ៏ល្អរបស់ Barcelona គឺកីឡាករ Gerard Pique គឺជាកីឡាករមួយរូបដែលតែងប្រើពាក្យសម្ដីឌឺដងទៅដល់ក្លឹប Real Madrid ជារឿយៗខណៈកាលពីពេលថ្មីៗ Pique ធ្វើតែ ទៀតផង ។

ដោយឡែកម្សិលមិញនេះខ្សែការពារវ័យក្មេងមួយរបស់ក្លឹប Real Madrid គឺកីឡាករ Nacho បានលើកឡើងថាវិធីសាស្ត្រដ៏ល្អក្នុងការបិទមាត់ Pique គឺ Real Madrid ត្រូវតែឈ្នះពាន Champion League ឲ្យបាន ។

ដោយ Nacho បាននិយាយថា « Pique គាត់ស្រលាញ់ការនិយាយច្រើន គាត់ប្រហែលលង់នឹងសំឡេងខ្លួនគាត់ហើយមើលទៅ ព្រោះគាត់តែងតែប្រើសម្ដីប្រៀបធៀបរវាង Real និង Barcelona ហើយគាត់បានធ្វើឲ្យកីឡាកររបស់ Real មានការក្ដៅក្រហាយចំពោះគាត់ » ។

Nacho បន្តថា « ប៉ុន្តែខ្ញុំមិនចង់ចូលរួមការឌឺដងអ្វីទេ តែខ្ញុំចង់ប្រាប់ថាបើគាត់អួតពីការឈ្នះពានគាត់ប្រហែលជាភ្លេចហើយថាថ្ងៃទី២៨តើក្រុមណាជាអ្នកប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champion League ហើយនោះជាទើបជាពានសំខាន់បំផុតសម្រាប់រដូវកាល ។ ហើយខ្ញុំគិតថាវិធីសាស្ត្រល្អបំផុតដើម្បីបិទមាត់ Pique គឺពួកយើងត្រូវតែឈ្នះពាន Champion League ឲ្យបាន » ។

សូមបញ្ជាក់ថាក្លឹប Real Madrid និងត្រូវប្រកួតជាមួយ AT Madrid នៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champion League នាថ្ងៃទី២៨ខែឧសភាខាងមុខនេះហើយ ។ ដូចនេះចាំមើលទាំងអស់គ្នាតើ Real Madrid អាចផ្ដួល AT Madrid ដើម្បីបិទមាត់ Pique បានឬយ៉ាងណា ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

កីឡាករ​មួយ​រូប​របស់​ Real madrid និយាយ​ថា​វិធី​សាស្រ្ត​ដើម្បី​បិទ​មាត់​ Pique គឺ​ Real ត្រូវ​តែ​ឈ្នះ​ពាន​ Champion League ឲ្យ​បាន​

  • កីឡាករ​មួយ​រូប​របស់​ Real madrid និយាយ​ថា​វិធី​សាស្រ្ត​ដើម្បី​បិទ​មាត់​ Pique គឺ​ Real ត្រូវ​តែ​ឈ្នះ​ពាន​ Champion League ឲ្យ​បាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: