បុរស​ម្នាក់​​ចូល​ទៅ​ក្នុង​អាង​ទឹក​​ដែល​មាន​ត្រី​ស៊ី​មនុស្ស​ Piranha ជា​ច្រើន​ ស្រាប់​តែ …

ប្រិយមិត្តប្រាកដជាធ្លាប់បានទស្សនារួចមកហើយនូវខ្សែភាពយន្ត ត្រីស៊ីមនុស្ស Piranha ដែលបានបង្ហាញពីឈុតឆាកស៊ីសាច់មនុស្សយ៉ាងសាហាវរបស់ត្រី Piranha ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនភ័យរន្ធត់ ។ ប៉ុន្តែតើក្នុងពិភពពិត Piranha គឺពិតជាប្រភេទត្រីដែលស៊ីមនុស្សសាហាវបែបនោះពិតមែន?

ដើម្បីស្រាយចំងល់នេះ លោក Jeremy John ដែលជាអ្នកស្រាវជ្រាវម្នាក់ក៏បានធ្វើការពិសោធន៍ឲ្យមនុស្សជុំវិញពិភពបានដឹង តាមរយៈកម្មវិធីទូរទស្សន៍មួយរបស់ចក្រភពអង់គ្លេស។ គាត់បានចាប់ផ្ដើមដំបូងដោយចាក់ឈាមចូលទៅក្នុងអាចទឹកដែលមានត្រី Piranha ជាច្រើន គ្រាន់តែចាក់ចូលទៅក្នុងអាងភ្លាម ត្រីទាំងនោះបានហែលសំដៅទៅរកបន្សាយនៃឈាមដែលចាក់ចូលទៅនោះ ប៉ុន្តែនៅពេលដែលពួកវារកមិនឃើញថាមានសាច់នៅទីនោះ ពួកវាក៏ហែលចេញទៅវិញ។

បន្ទាប់មកគាត់ក៏ចាប់ផ្ដើមសាកល្បងដំណាក់កាលទី ២ ដោយដាក់ដុំសាច់មួយដុំចូលទៅក្នុងអាងទឹកនោះ មនុស្សដំបូងគឺមានត្រីតែមួយក្បាលប៉ុណ្ណោះដែលបានខាំសាច់មួយដុំនោះ ប៉ុន្តែគ្រាន់តែត្រីមួយក្បាលនោះខាំភ្លាមត្រីជាច្រើនក្បាលទៀតក៏បានសម្រុកខាំសាច់នោះអស់រលីងក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។

ម្ដងនេះគឺជាការពិសោធន៍ដំណាក់កាលចុងក្រោយ ហើយក៏ជាការពិសោធន៍ដែលធ្វើឲ្យមនុស្សជាច្រើនព្រឺព្រួចផងដែរ គឺជាការពិសោធន៍ដោយគាត់ចូលទៅក្នុងអាងទឹកនោះជាមួយនឹងត្រី Piranha ជាច្រើន។ គាត់ចាប់ផ្ដើមចូលទៅក្នុងអាចទឹកសន្សឹមៗ រួចដាក់ខ្លួនត្រាំទៅក្នុងទឹកដោយអង្គុយសណ្ដូកជើង ពុទ្ធោ ! ត្រីទាំងនោះមិនខ្វល់ជាមួយនឹងវត្តមានរបស់គាត់នោះទេ មិនត្រឹមតែប៉ុណ្ណោះវាបានទាំងហែលចេញពីគាត់ទៀតផង។

សរុបសេចក្ដីមកគាត់ចង់បង្ហាញ សត្វត្រី Piranha ដែលគេដាក់រហ័សនាមថា បិសាចទន្លេ ដែលស៊ីសាច់ជាអាហារ មួយនេះ នឹងវាយប្រហារនៅពេលដែលវាធំក្លិនឈាមតែប៉ុណ្ណោះ ដែលខុសពីសត្វក្រពើដែលនឹងវាយប្រហារមនុស្សគ្រប់ពេលដែលវាជួបប្រទះ។ បើទោះជាបែបនេះក្ដី បើសិនជាប្រិយមិត្តជួបប្រទះត្រីប្រភេទនេះក៏គួរតែប្រុងប្រយ័ត្នផងដែរ ដូចពាក្យចាស់មួយតែងពោលថា “ការពារប្រសើរជាព្យាបាល” ៕

បុរស​ម្នាក់​​ចូល​ទៅ​ក្នុង​អាង​ទឹក​​ដែល​មាន​ត្រី​ស៊ី​មនុស្ស​ Piranha ជា​ច្រើន​ ស្រាប់​តែ …

  • បុរស​ម្នាក់​​ចូល​ទៅ​ក្នុង​អាង​ទឹក​​ដែល​មាន​ត្រី​ស៊ី​មនុស្ស​ Piranha ជា​ច្រើន​ ស្រាប់​តែ …已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: