មុន​ចាក​ចេញ​ Zlatan ស៊ុត​បាន​២​គ្រាប់​ឲ្យ​ PSG ទៀត​យប់​មិញ​

ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1 នៅរដូវកាល ២០១៥-២០១៦ ក្លឹបជើងឯក Paris Saint Germain បានយកឈ្នះដោយលទ្ធផល៤ទល់នឹង០លើក្លឹប Nantes ។

ដោយឡែកក្នុងចំណោម៤គ្រាប់របស់ PSG យប់មិញក៏មានរួមចំណែក២គ្រាប់ពីសំណាក់កីឡាករ Zlatan Ibrahimovic ដែលនឹងចាកចេញពីក្លឹប PSG ក្រោយការប្រកួតនោះបញ្ចប់ផងដែរ ។ ដោយ២គ្រាប់របស់ Zlatan ធ្វើបាន១៧និងនាទី៨៩ ។

យ៉ាងណាគិតទាំង២គ្រាប់យប់មិញគឺ Zlatan បានបន្សល់កំណត់ត្រាយ៉ាងល្អគឺគេស៊ុតបញ្ចូលទីបាន៣៨គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតឲ្យ PSG នៅក្របខណ្ឌ Ligue 1 ។ សូមបញ្ជាក់ថាបច្ចុប្បន្ន Zlatan កំពុងត្រូវបានក្លឹបជាច្រើនទាក់ទងប៉ុន្តែគាត់មិនឯកភាពនៅឡើយទេ ។

អត្ថបទ ៖ វិចទ័រ

មុន​ចាក​ចេញ​ Zlatan ស៊ុត​បាន​២​គ្រាប់​ឲ្យ​ PSG ទៀត​យប់​មិញ​

  • មុន​ចាក​ចេញ​ Zlatan ស៊ុត​បាន​២​គ្រាប់​ឲ្យ​ PSG ទៀត​យប់​មិញ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: