ត្រឹម​តែ​ជា​ក្មេង​ស្រី​​តូច​ម្នាក់​សោះ​ហេតុ​អ្វី​ក៏​មាន​សំឡេង​ល្អ​បែប​នេះ

ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Angelina Jordan Anstar បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងសំឡេងរបស់នាង ដោយអាចប្រើប្រាស់សំឡេងប្រៀបដូចមនុស្សពេញវ័យអញ្ចឹង។

តាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថានាងគឺជាអតីតជ័យលាភីនៃកម្មវិធីប្រកួតប្រជែងសមត្ថភាពមួយរបស់ប្រទេសន័រវេស ដែលមានឈ្មោះថា Norway’s Got Talent ឬ Norske Talenter កាលពីឆ្នាំ ២០១៤ ដែលពេលនោះនាងមានអាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះ។ គ្រប់គ្នាស្ទើរតែមិនជឿថាក្មេងស្រីតូចម្នាក់នេះ អាចគ្រប់គ្រងសំឡេងរបស់ខ្លួនបានយ៉ាងល្អ មិនថាការលើកដាក់ ឬ ថ្នាក់ថ្នម សំឡេងនោះទេ។

មកដល់ឆ្នាំ ២០១៦ នេះ Angelina Jordan Anstar មានអាយុ ១១ ឆ្នាំហើយ ហើយក្នុងចន្លោះពេលដែលនាងបានជាប់ជ័យលាភីមកដល់ពេលនេះនាងបានធ្វើឲ្យមនុស្សជាច្រើនបានស្គាល់នាង និងស្គាល់ច្បាស់ពីសមត្ថភាពរបស់នាង តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ល្បីៗជាច្រើនជុំវិញពិភពលោក។

ទស្សនាវីដេអូនៅពេលនាងប្រលងក្នុងកម្មវិធី Norway’s Got Talent

អត្ថបទដោយ ៖ ជលស័យ


ត្រឹម​តែ​ជា​ក្មេង​ស្រី​​តូច​ម្នាក់​សោះ​ហេតុ​អ្វី​ក៏​មាន​សំឡេង​ល្អ​បែប​នេះ

  • ត្រឹម​តែ​ជា​ក្មេង​ស្រី​​តូច​ម្នាក់​សោះ​ហេតុ​អ្វី​ក៏​មាន​សំឡេង​ល្អ​បែប​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: