អាមេរិក លក់​អាវុធ&នាវា​ចម្បាំង ថ្លៃ ១,៨៣កោដ​លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់

ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ពី​ប្រទេសចិន លោកប៉ារ៉ាក់ អូបាម៉ា បាន​អនុញ្ញាត​ឱ្យ​លក់​អាវុធ ដែល​មាន​តម្លៃសរុប $ 1,83 ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះតៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី​១៦ខែធ្នូ​នេះ ដែល​ជា​ការ​កត់​សម្គាល់​នោះ គឺ វា​ជា​ការ​នាំ​ចេញ​អាវុធ​របស់​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ទៅ​ឲ្យ​តៃ​វ៉ាន់​ ចាប់​តាំង​ពី​ទិញ​លក់​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ឆ្នាំ​២០១១ ពោល​គឺ​ ការ​ទិញ​យន្ត​ហោះ​ចម្បាំង​ប្រភេទ Retrofit F-16A/B fighters ជាមួយ 176 AESA radars ជា​ដើម ។

ស្ទើរ​តែ​ទាំង​ស្រុង​នៃ​អាវុធ​ដែល​តៃ​វ៉ាន់​កុម្ម៉ង់​ទិញ​គឺ សុទ្ធ​សឹង​តែ​ជា​ប្រភេទ ការពារ, កញ្ចប់​ថវិកា​យោធា​របស់​កោះតៃវ៉ាន់​មួយ​នេះ​មាន​រួម​បញ្ចូល​ទាំង នាវា​ចម្បាំង​មីស៊ីល​ចំនួន​ពីរ​ប្រភេទ Oliver Hazard Perry បើ​យោង​តាម​លោក David McKeeby ជា​អ្នក​នាំពាក្យ Department of State’s Bureau of Political-Military Affairs ។

McKeeby បាន​និយាយ​ថា “ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​នេះ ​គឺ​ធ្វើ​ដើម្បី​រក្សា​ទំនាក់ ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កោះ​តៃវ៉ាន់​ ខណៈ​ពេល​ដែល​កោះតៃវ៉ាន់​ត្រូវ​ការ​បន្ថែម​ប្រព័ន្ធ​ការពារ​ជាតិ​របស់ ខ្លួន​ផង​ដែរ​។ គាត់​បាន​បន្ថែម យើង​ជឿ​ថា​គោល​នយោបាយ​នេះ​បាន​រួម​ចំណែក​ដល់​សន្តិសុខ​នៃ​កោះ​តៃវ៉ាន់​ ហើយ​វា​ជា​ការ​គាំទ្រ​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​។

ការ​លក់​អាវុធ​នេះ​ផង​ដែរ បាន​ធ្វើ​ឲ្យ​ចិន​មិន​ពេញ​ចិត្ត​ជាមួយ​ទង្វើ​នេះ​ ព្រោះ​ចិន​តែង​មាន​ចិត្ត​ចង់​បាន​ការ​រួម​បញ្ចូល​គ្នា​រវាង​ចិន​ដីគោក និង ចិន​ដីកោះ ជា​ចិន​តែ​មួយ ៕

ប្រែសម្រួល ៖ Limbique
ប្រភព៖ Wikipedia & cnn.com

អាមេរិក លក់​អាវុធ&នាវា​ចម្បាំង ថ្លៃ ១,៨៣កោដ​លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់

  • អាមេរិក លក់​អាវុធ&នាវា​ចម្បាំង ថ្លៃ ១,៨៣កោដ​លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: