អ្នក​គាំទ្រ​ Man Utd ដ៏​ចំណាស់​ម្នាក់​លា​ចាក​លោក​ក្រោយ​សម្រេច​បំណង​ខ្លួន​បាន​រយៈ​ពេល​៤៥​នាទី​

លោកតាវ័យ៧៣ឆ្នាំម្នាក់ដែលមានឈ្មោះថា Paddy Lawler បានប្រាប់ក្រុមគ្រួសារគាត់ថាគាត់មានបំណងប្រាថ្នាចុងក្រោយមុនពេលលាចាកលោកគឺចង់ជួបជាមួយកីឡាកររបស់ក្លឹប Manchester United ។

ដោយសារតែចង់បំពេញបំណងរបស់លោកតាខ្លួនចៅស្រីរបស់គាត់ដែលមានឈ្មោះថា Kayleigh បានផ្ញើ Email ទៅកាន់ក្លឹប Man Utd នឹងបានបង្ហោះបំណងប្រាថ្នារបស់លោកតាខ្លួនទៅលើបណ្ដាញសង្គម Facebook ខណៈការបង្ហោះនោះទទួលបានការ Share ប្រមាណជាចំនួន១០០០ដង ហើយវាក៏ត្រូវបានប្រទះឃើញដោយក្មួយរបស់កីឡាករ Man Utd មួយរូបគឺ Jese Lingard ។

រយៈពេល៣ថ្ងៃក្រោយការបង្ហោះនេះកីឡាករ Jese Lingard និងមិត្តរួមក្រុម៣រូបទៀតដែលមានដូចជា  Marcus Rashford , Ashley Young និង imothy Fosu-Mensah បានមកសួរសុខទុក្ខលោកតាហើយបានថតរូបនឹងចុះហត្ថលេខាឲ្យគាត់ ។

អ្នក​គាំទ្រ​ Man Utd ដ៏​ចំណាស់​ម្នាក់​លា​ចាក​លោក​ក្រោយ​សម្រេច​បំណង​ខ្លួន​បាន​រយៈ​ពេល​៤៥​នាទី​

តែយ៉ាងណាក្រោយបំណងខ្លួនបានសម្រេចលោកតាក៏បានលាចាកលោកទៅគឺរយៈពេល៤៥នាទីក្រោយពេលកីឡាករទាំងនោះចាកចេញ ។ ក្រោយមកចៅស្រីរបស់លោកតាបានបង្ហោះ Status ថា « ខ្ញុំសូមអរគុណសម្រាប់ទឹកចិត្តកីឡាករទាំង៤នាក់ខ្លាំងណាស់ ហើយក៏អរគុណទៅកាន់អ្នកគ្រប់គ្នាដែលបាន Share ដើម្បីជួយសម្រេចបំណងប្រាថ្នាចុងក្រោយរបស់លោកតាខ្ញុំផងដែរ ហើយពេលនេះលោកតាខ្ញុំបានទៅកាន់ឋានសួគ៍ហើយ » ។

ប្រភព ៖


អ្នក​គាំទ្រ​ Man Utd ដ៏​ចំណាស់​ម្នាក់​លា​ចាក​លោក​ក្រោយ​សម្រេច​បំណង​ខ្លួន​បាន​រយៈ​ពេល​៤៥​នាទី​

  • អ្នក​គាំទ្រ​ Man Utd ដ៏​ចំណាស់​ម្នាក់​លា​ចាក​លោក​ក្រោយ​សម្រេច​បំណង​ខ្លួន​បាន​រយៈ​ពេល​៤៥​នាទី​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: