Barcelona បរាជ័យ​ធ្ងន់ធ្ងរ​ណាស់​យប់​មិញ​

កាល​ពី​យប់​មិញ​ក្លឹប​ Barcelona បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​លទ្ធផល​១​ទល់​នឹង​៤​ក្រោម​ថ្វី​ជើង​ Celta de Vigo ។

ដោយ​ត្រឹម​តង់​ទី​១​ប៉ុណ្ណោះ​ក្លឹប​ Celta de Vigo អាច​ស៊ុត​បញ្ចូល​ទី​ក្លឹប​ Barcelona ដល់​ទៅ​២​គ្រាប់​ទៅ​ហើយ​ដែល​គ្រាប់​ទាំង​នោះ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Manuel Agudo Duran នៅ​នាទី​ទី​២៦​ និង​កីឡាករ​ Iago Aspas នៅ​នាទី​៣០​ ។

ចំណែក​នៅ​តង់​ទី​២​ក្នុង​ត្រឹម​នាទី​៥៦​កីឡាករ​ Iago Aspas បាន​បន្ថែម​គ្រាប់​ទី​៣​សម្រាប់​ Ceta de Vigo ទោះ​យ៉ាង​ណា​នៅ​នាទី​៨០​ Neymar ក៏​បាន​ជួយ​រក​បាន​មួយ​គ្រាប់​មក​វិញ​ដែរ​ ត្រឹម​តែ​នាទី​បន្ទាប់​កីឡាករ​ John Guidetti រក​គ្រាប់​ទី​៤​ឲ្យ​ Celta de Vigo បាន​សម្រេច​ ។

គួរ​បញ្ជាក់​ថា​ Celta de Vigo គឺ​ជា​ក្លឹប​ដែល​កំពុង​ឡើង​ជើង​ជា​ខ្លាំង​ដោយ​គិត​ទាំង​ប្រកួត​ជាមួយ​ Barcelona យប់​មិញ​គេ​មាន​១៣​ពិន្ទុ​ដោយ​ឈ្នះ​៤​និង​ស្មើ​១​និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ​ ។ ខណៈ​នេះ​ក៏​ជា​បរាជ័យ​លើក​ដំបូង​របស់​ Barcelona នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga នៅ​ដើម​រដូវ​នេះ​ផង​ដែរ​ ។

អត្ថបទ ៖ វិចទ័រ


Barcelona បរាជ័យ​ធ្ងន់ធ្ងរ​ណាស់​យប់​មិញ​

  • Barcelona បរាជ័យ​ធ្ងន់ធ្ងរ​ណាស់​យប់​មិញ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: