ដឹង​អត់​ថា​ Cristiano Ronaldo ខ្លាច​អី​ជាងគេ​ ?

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី​ Libero គេ​​​បាន​សួរ​កីឡាករ​ Cristiano Ronaldo ទាក់​ទង​នឹង​អ្វី​ដែល​រូប​គេ​ខ្លាច​បំផុត​ ។

Ronaldo បាន​ឆ្លើយ​ថា​ « អ្វី​ដែល​ខ្ញុំ​ខ្លាច​ខ្លាំង​បំផុត​នោះ​គឺ​ស្លាប់​ទាំង​វ័យ​ក្មេង​ ខ្ញុំ​អត់​ចង់​ស្លាប់​ទាំង​វ័យ​ក្មេង​ទេ​ ខ្ញុំ​ចង់​ស្លាប់​នៅ​ពេល​ដែល​មាន​អាយុ​៨០​ទៅ​៩០​ឆ្នាំ ។

ហើយ​បន្ថែម​ពី​នោះ​ Ronaldo ក៏​បាន​និយាយ​ពី​ជីវិត​នៅ​ក្រៅ​ពី​អាជីព​បាល់​ទាត់​របស់​គេ​ផង​ដែរ​ ។ ដោយ​រូប​គេ​បាន​និយាយ​ថា​ « ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ម្នាក់​ប៉ុនោះ​ ខ្ញុំ​ព្យាយាម​ធ្វើ​រឿង​ធម្មតា​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ ជា​ពិសេស​គឺ​កូន​របស់​ខ្ញុំ​…តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ។ រាល់​ព្រឹក​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ហ្វឹក​ហាត់​ បន្ទាប់​ទៅ​ផ្ទះ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ » ។

Ronaldo បាន​និយាយ​ពី​រឿង​សប្បាយ​ចិត្ត​បំផុត​គឺ​ពេល​ដែល​គាត់​លេង​ជាមួយ​កូន​ប្រុស​ជា​ទី​ស្រលាញ់​ ដែល​តែង​តែ​ផ្ដល់​ស្នាម​ញញឹម​សម្រាប់​គាត់​ ៕

 

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


ដឹង​អត់​ថា​  Cristiano Ronaldo ខ្លាច​អី​ជាងគេ​ ?

  • ដឹង​អត់​ថា​ Cristiano Ronaldo ខ្លាច​អី​ជាងគេ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: