Barcelona បាត់​បង់​ឱកាស​លើក​ពាន​ Spainsh Super Cup ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​

ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Spainish Super Cup ជើង​ទី​២​កាល​ពី​យប់​មិញ​ក្លឹប​ Barcelona បាន​បញ្ចប់​ត្រឹម​លទ្ធផល​១ទល់​១​ជាមួយ​ក្លឹប​ Athetic Bilbao ប៉ុនោះ​ ។

ដោយ​មួយ​គ្រាប់​របស់​ Barcelona ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Lionel Messi នៅ​នាទី​៤៤​ និង​មួយ​គ្រាប់​របស់​ Athetic Bilbao ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Aritz Aduriz នៅ​នាទី​៧៤​ ។

ខណៈ​កាល​ពី​ជើង​ទី​១​ Barcelona បាន​បរាជ័យ​ដោយ​លទ្ធផល​០ទល់​នឹង​៤​ក្រោម​ថ្វី​ជើង​ Athetic Bilabao ហើយ​សរុប​លទ្ធផល​ទាំង​២​ជើង​ Barcelona ១​ទល់​នឹង​៥​ជាមួយ​ Athetic Bilbao ។ ដូចនេះ​មាន​ន័យ​ថា​ក្លឹប​ Athectic Bilbao បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Spainish Super Cup នៅ​ឆ្នាំ​២០១៥​ ខណៈ​ក្លឹប​មួយ​នេះ​ខក​ខាន​លើក​ពាន​អស់​រយៈ​ពេល​៣១​ឆ្នាំ​មក​ហើយ​គឺ​តាំង​ពី​ឆ្នាំ​១៩៨៤​ មក​ម៉្លេះ​ ៕

សូម​ទស្សនា​វីដេអូ​  Higligh នៃ​ការ​ប្រកួត​ទាំង​ពីរ​ជើង​រវាង​ក្រុម​ទាំង​ពីរ  ៖

ជើង​ទី១​ :

https://youtu.be/UTC83hTv7as?t=18

ជើងទី២ :

https://youtu.be/6J6mNCHGMYs?t=132

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


Barcelona បាត់​បង់​ឱកាស​លើក​ពាន​ Spainsh Super Cup ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​

  • Barcelona បាត់​បង់​ឱកាស​លើក​ពាន​ Spainsh Super Cup ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: