ខ្សែ​ប្រយុទ្ធ​មុតស្រួច​របស់​ Dortmund កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​ Pep Gaurdiola

ថ្មីៗនេះប្រិយមិត្តប្រហែលជាដឹងហើយថាលោក Pep Guardiola ទើបតែទិញបានខ្សែបម្រើមួយរូបរបស់ក្លឹប Dortmund គឺកីឡាករ Ilkay Gundogan ដែលនោះគឺជាកីឡាករដំបូងគេដែលគាត់នាំមកកាន់ Man City ។

ប៉ុន្តែឥឡូវនេះមានរបាយការណ៍មកថា Pep Gaurdiola កំពុងព្យាយាមនាំយកខ្សែប្រយុទ្ធរបស់ Dortmund វិញម្ដងនោះគឺកីឡាករ Pierre-Emerick Aubameyang ។ ខណៈយោងតាមប្រភពពីសារព័ត៌មានមួយចំនួនបានឲ្យដឹងថាបច្ចុប្បន្នក្លឹប Man City បានធ្វើការចចារតម្លៃជាមួយនឹងក្លឹប Dortmund លើតម្លៃខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងវ័យ២៦ឆ្នាំនោះទៅហើយ ។

ខណៈតាមប្រភពពី The Mirror បានឲ្យដឹងក្លឹប Man City បានត្រៀមទឹកប្រាក់ប្រមាណជា៥០លានផោនឯណោះដើម្បីចចារទិញកីឡាករ Aubameyang ឲ្យបាន ស្របពេលដែលមានដំណឹងថាក្លឹប Real Madrid ចាប់អារម្មណ៍លើរូបគេដែរនោះ ។

ជាការពិតកីឡាករ Aubameyang គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចនៅតំបន់អឺរ៉ុប ដោយកាលពីរដូវកាលថ្មីៗនេះរូបគេបានស៊ុតបញ្ចូលទីសរុបចំនួន៣៩គ្រាប់ក្នុងបង្ហាញខ្លួន៤៦ប្រកួតឲ្យ Dortmund ។ ហើយបើគិតតាំងពីចូលរួមជាមួយ Dortmund តាំងពីឆ្នាំ២០១៣ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនសរុបចំនួន១៤០ប្រកួតហើយគេស៊ុតបញ្ចូលទីបានចំនួន៨០គ្រាប់ ហើយរូបគេធ្លាប់រួមចំណែកជួយ Dortmund ឈ្នះពានDFL-Supercup ចំនួន២លើក គឺ 2013 និង 2014 ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

ខ្សែ​ប្រយុទ្ធ​មុតស្រួច​របស់​ Dortmund កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​ Pep Gaurdiola

  • ខ្សែ​ប្រយុទ្ធ​មុតស្រួច​របស់​ Dortmund កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​ Pep Gaurdiola已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: