នេះ​ជា​កីឡាករ​ដែល​មាន​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ Liverpool

​កីឡាករ​វ័យ​១៧​ឆ្នាំ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ Yan Dhanda បាន​ក្លាយ​ជា​កីឡាករ​មាន​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ​ដែល​បាន​ចុះ​កុងត្រា​ដើម្បី​ក្លាយ​ជា​កីឡាករ​អាជីព​របស់​ក្លឹប​ Liverpool ។ ដោយ​ក្នុង​កុងត្រា​នេះ​កីឡាករ​ Dhanda បាន​ចុះ​កិច្ច​ព្រមព្រៀង​លេង​នៅ​ក្លឹប​ Liverpool រយៈ​ពេល​២​ឆ្នាំ​កន្លះ​ ។

គួរ​បញ្ជាក់​ថា​ថ្វី​ត្បិត​តែ​ Dhanda មាន​ដើម​កំណើត​ឥណ្ឌា​ដោយ​សារ​តែ​ឪពុក​ម្ដាយ​គេ​ជា​ជន​ជាតិ​ឥណ្ឌា​ប៉ុន្តែ​រូប​គេ​ទទួល​បាន​សញ្ជាតិ​អង់គ្លេស​ពី​កំណើត​ផង​ដែរ​ដោយ​សារ​គេ​បាន​កើត​នៅ​ទី​ក្រុង​ Birmingham ប្រទេស​អង់គ្លេស​ដូច​នេះ​បច្ចុប្បន្ន​គេ​កំពុង​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ U16 និង​ U17 ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


នេះ​ជា​កីឡាករ​ដែល​មាន​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ Liverpool

  • នេះ​ជា​កីឡាករ​ដែល​មាន​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ Liverpool已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: