ស្រី​ស្អាត​ម្នាក់​ស្រវឹង​ស្រា​ ហើយ​​វាយ​និង​បំផ្លាញ​រថយន្ត​អ្នក​បើក​តាក់ស៊ី​

បើ​តាម​​សាក្សី​នៅ​កន្លែង​កើត​ហេតុ ក៏​ដូចជា​ការ​សាកសួរ​ផ្ទាល់​ពី​បុរស​ជា​អ្នក​រថយន្ត​ បាន​ឲ្យ​ដឹង​ថា​​នៅ​ពេល​នោះ​ ស្រី​ស្អាត​ម្នាក់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុង​រថយន្ត​របស់​អ្នក​បើក​តាក់​ស៊ី​​ដោយ​គិត​ថា​ជា​រថយន្ត​របស់​ខ្លួន។ ពេល​នោះ​អ្នក​បើក​តាក់ស៊ី​ក៏​បាន​សូម​ឲ្យ​នាង​ចេញ​ពី​រថយន្ត​របស់​គាត់​ រំពេច​នោះ​នាង​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ហើយ​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​អ្នក​បើក​តាក់ស៊ី​ទៀត​ផង​។

បុរស​ជា​អ្នក​បើក​តាក់​ស៊ី​ក៏​បាន​ស្រែក​ប្រាប់​ទៅ​កាន់​អ្នក​ដែល​ឈរ​មើល​ហេតុ​ការណ៍​នោះ​ថា “ទូរស័ព្ទ​ទៅ​លេង 911” ហើយ​នាង​​ ​ក៏​និយាយ​ទៅ​កាន់​បុរស​នោះ​ថា​ ” ទូរស័ព្ទ​ទៅ 911 ឬ? បន្ទាប់​មក​អ្នក​បើក​តាក់ស៊ី​ក៏​បាន​ព្យាយាម​ទាញ​នាង​​ឲ្យ​ឆ្ងាយ​​ពី​រថយន្ត​ រួច​រុញ​នាង​ដើម្បី​ត្រលប់​ចូល​ទៅ​ក្នុង​រថយន្ត​របស់​គាត់​ដើម្បី​បើក​គេច​ចេញ​​ពី​នាង។

ប៉ុន្តែ​នៅ​ពេល​គាត់​ត្រលប់​ចូល​ទៅ​ដល់​រថយន្ត​របស់​គាត់​មិន​ទាន់​ទាំង​បាន​ Lock ទ្វារ​រថយន្ត​ផង​ នាង​ក៏​បាន​បើក​ទ្វារ​រថយន្ត​ចូល​ទៅ​ ហើយ​បំផ្លាញ​ឯកសារ​នានា​ ទូរសព្ទ iPhone , GPS និង​របស់​ជា​ច្រើន​ទៀត​នៅ​ក្នុង​រថយន្ត​ខណៈ​ដែល​បុរស​ជា​អ្នក​បើក​តាក់ស៊ី​កំពុង​តែ​ទូរសព្ទ​ទៅ​កាន់ ភ្នាក់​ងារ​ប៉ូលីស។

បន្ទាប់​ពី​បំផ្លាញ​គ្មាន​សល់​ហើយ​​នាងក៏​បាន​បើក​​ទ្វារ​ចេញ​ពី​រថយន្ត​ ​ រួច​ដើរ​ចេញ​ហាក់​ដូចជា​គ្មាន​រឿង​អ្វី​កើត​ឡើង។ ក្រោយ​ពី​វីដេអូ​ត្រូវ​បាន​បង្ហោះ​មាន​មតិ​រិះ​គន់​ជា​ច្រើន​ទៅ​លើ​នាង ដោយ​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​ថា​មាន​រូបរាង​ស្អាត​បាត មិន​គួរ​ណា​មក​ស្រវឹង​ហើយ​ធ្វើ​រឿង​បែប​នេះ​នោះ​ទេ៕

ប្រែ​សម្រួល ៖ ជលស័យ
ប្រភព ៖ បរទេស

ស្រី​ស្អាត​ម្នាក់​ស្រវឹង​ស្រា​ ហើយ​​វាយ​និង​បំផ្លាញ​រថយន្ត​អ្នក​បើក​តាក់ស៊ី​

  • ស្រី​ស្អាត​ម្នាក់​ស្រវឹង​ស្រា​ ហើយ​​វាយ​និង​បំផ្លាញ​រថយន្ត​អ្នក​បើក​តាក់ស៊ី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: