អ្នក​ទេសចរណ៍​ម្នាក់​បាន​ធ្លាក់​ពី​កម្ពស់​ជិត​៤០​ម៉ែត្រ​ដោយ​សារ​តែ​ការ​ថត​រូប​

អ្នកទេសចរណ៍ជនជាតិអាល្លឺម៉ង់មួយរូបត្រូវបានគេដឹងបាត់បង់ជីវិតក្រោយពីធ្លាក់ពីកម្ពស់៣៩.៦២ម៉ែត្រពីកន្លែងកម្សាន្តមួយដែលមានឈ្មោះថា Machu Picchu ដែលស្ថិតក្នុងប្រទេសប៉េរូ ។

តាមការឲ្យដឹងពីប៉ូលីសបានឲ្យដឹងថាបុរសទេសចរណ៍ដែលបាត់បង់ជីវិតនោះមានឈ្មោះថា Oliver Park ដែលគាត់មានវ័យ៥១ឆ្នាំ ខណៈមូលហេតុដែលបុរសនោះធ្លាក់គឹគាត់ព្យាយាមឈរនៅកន្លែងដ៏ខ្ពស់នៅទីនោះហើយសម្ដែងកាយវិការដើម្បីថតរូបស្រាប់តែធ្លាក់ទៅតែម្ដង ។

ខណៈយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសនោះបានពឹងអ្នកទេសចរណ៍ម្នាក់ផ្សេងទៀតដើម្បីថតរូបឲ្យគាត់ ហើយបុរសនោះបានឈរនៅកន្លែងខ្ពស់មួយហើយគាត់បានព្យាយាមលោតដើម្បីទទួលបានរូបភាពដែលគាត់ចង់បានប៉ុន្តែគាត់ស្រាប់តែបាត់បង់លំនឹងហើយក៏ធ្លាក់ចុះក្រោមតែម្ដង ។

គួររំលឹកថាកាលពីដើមសប្ដាហ៍មុននេះអ្នកទេសចរណ៍កូរ៉េម្នាក់បានធ្លាក់ពីកម្ពស់១៦០០ហ្វីតនៅកន្លែងកម្សាន្តមួយដែលមានឈ្មោះថា Amzon’s Gocta ដោយសារតែការថតរូបដូចគ្នា ។ ហើយពីមុនក៏ធ្លាប់បញ្ហាច្រើនទាក់ទងការថតរូបហើយធ្លាក់បាត់បង់ជីវិតដូចគ្នានេះ ។

ដូចនេះជាក្រើនរំលឹក Cambomag សូមសំណូមពរប្រិយមិត្តដែលទៅដើរកម្សាន្តហើយចូលចិត្តថតរូបសូមមេត្តាប្រុងប្រយ័ត្នហើយគិតពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានច្រើន ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


អ្នក​ទេសចរណ៍​ម្នាក់​បាន​ធ្លាក់​ពី​កម្ពស់​ជិត​៤០​ម៉ែត្រ​ដោយ​សារ​តែ​ការ​ថត​រូប​

  • អ្នក​ទេសចរណ៍​ម្នាក់​បាន​ធ្លាក់​ពី​កម្ពស់​ជិត​៤០​ម៉ែត្រ​ដោយ​សារ​តែ​ការ​ថត​រូប​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: