ហេតុ​អ្វី​បាន​ជា​​នៅ​​ក្នុង​ក្រសែ​ភ្នែក​នារី​អាមេរិក ​”បុរស​អាស៊ី​មិន​សូវ​ទាក់​ទាញ” ?

ស្ថិតិ​​មួយ​​ដែល​ត្រូវ​បាន​ស្រង់​ដោយ​សារព័ត៌មាន ATTN: បាន​បង្ហាញ​ថា​ស្រ្តី​អាមេរិក​ជា​ច្រើន​និយាយ​ថា​ បុរស​ជនជាតិ​អាស៊ី​​មិន​សូវ​ជា​ទាក់​ទាញ​នោះ​ទេ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​បុរស​ជនជាតិ​​ដទៃ។

តាម​រយៈ​វីដេអូ​មួយ​របស់ ATTN: ដែល​បាន​ចោទ​សួរ​នារី​អាមេរិក​ចំនួន​បី​នាក់​ថា​ “តើ​អ្នក​មើល​ឃើញ​ថា​បុរស​អាស៊ី​ស៊ិចស៊ី​ដែរ​ឬ​ទេ ” ចម្លើយ​ដែល​ទទួល​បាន​ពី​ពួកគេទាំង​ ៣ ​គឺ No ។ តើ​មូលហេតុ​អ្វី​បាន​ជា​ស្រ្តី​អាមេរិក​ជា​ច្រើន​គិត​ដូចនេះ ?

It’s time to stop casting Asian actors as unsexy nerds.Like ATTN: on Facebook.

Posted by on Wednesday, April 6, 2016

បើ​តាម​ការ​ស្រាវជ្រាវ​និង​បក​ស្រាយ​របស់​សារព័ត៌មាន​មួយ​នេះ​បាន​បង្ហាញ​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នារី​អាមេរិក​ជា​ច្រើន​គិត​ដូចនេះ​ដោយ​សារ​កត្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជា​ពិសេស​គឺ​ខ្សែភាពយន្ត​របស់​អាមេរិក​តែ​ម្ដង​។

នៅ​ក្នុង​ខ្សែភាពយន្ត​អាមេរិក​ភាគ​ច្រើន​ បុរស​អាមេរិក​គឺ​ ខ្លាំង​ពូកែ មាន​ភាព​ក្លាហាន ឈ្លាស​វៃ សង្ហារ​ និង​ ស៊ិចស៊ី ប៉ុន្តែ​តួ​អង្គ​អាស៊ី​ភាគ​ច្រើន​​ដើរ​តួ​ជា​មនុស្ស​មោក ​ជា​ជន​ជាតិ​បរទេស​ធម្មតា ឬ​ មនុស្ស​ដែល​គ្មាន​ភាព​ទាក់ទាញ​តែ​ប៉ុណ្ណោះ ហើយ​មាន​តែ ១ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ខ្សែភាពយន្ត​អាមេរិក​មាន​តួ​អង្គ​ឯក​ជា​ជនជាតិ​អាស៊ី។

ដូចនេះ​ដើម្បី​កុំ​ឲ្យ​គំនិត​ដែល​ថា​បុរស​អាស៊ី​គ្មាន​ភាព​ទាក់​ទាញ​ត្រូវ​បាន​លុប​បំបាត់​ក្នុង​ផ្នត់​គំនិត​របស់​នារី​អាមេរិក​លុះ​ត្រា​ណា​តែ​ផលិតករ​ភាពយន្ត​អាមេរិក​ផ្ដល់​ឱកាស​ឲ្យ​បុរស​អាស៊ី​ដែល​មាន​ភាព​ទាក់​ទាញ និង​សមត្ថភាព​ អាច​បញ្ចេញ​សមត្ថភាព​ជា​តួ​អង្គ​ឯក​ ឬ តួ​អង្គ​ដែល​មាន​ភាព​ក្លាហាន ខ្លាំង​ពូកែ និង​ ឈ្លាសវៃ ជា​ពិសេស​គឺ​បង្ហាញ​ពី​ភាព​ទាក់ទាញ​របស់​ពួកគេ​ក្នុង​ខ្សែភាពយន្ត​តែ​ម្ដង៕​​

ហេតុ​អ្វី​បាន​ជា​​នៅ​​ក្នុង​ក្រសែ​ភ្នែក​នារី​អាមេរិក ​”បុរស​អាស៊ី​មិន​សូវ​ទាក់​ទាញ” ?

  • ហេតុ​អ្វី​បាន​ជា​​នៅ​​ក្នុង​ក្រសែ​ភ្នែក​នារី​អាមេរិក ​”បុរស​អាស៊ី​មិន​សូវ​ទាក់​ទាញ” ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: