មូល​ហេតុ​៥​យ៉ាង​ដែល​បណ្ដាល​អោយ​អ្នក​កើត​មុន​ខ្នង

ការ​មាន​កើត​មុន​នៅ​លើ​មុខ​វា​យ៉ាប់យឺន​ណាស់​ទៅ​ហើយ​ ហើយ​នៅ​មាន​មុន​នៅ​លើ​ខ្នង​ទៀត​។ចំពោះ​នៅ​លើ​ផ្ទៃមុខ​យើង​អាច​ធ្វើ​ការ​តុបតែង​វា​អោយ​ល្អ​ប្រសើរ​ ប៉ុន្តែ​បើ​មាន​មុន​នៅ​ខ្នង​វិញ​វា​ពិត​ជា​រឿង​ដែល​ពិបាក​ហើយ​បើ​អ្នក​ចង់​ស្លៀក​រ៉ូប​វៀល​ខ្នង​​។ដូចនេះ​អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​អ្វី​ដែល​បណ្ដាល​អោយ​អ្នក​មា​នមុន​ខ្នង​យ៉ាង​ដូច​ច្នេះ​ ហើយ​ព្យាយាម​កែ​ទំលាប​នោះ​ចេញ​។

ហេតុផល​ទី​១​៖ ផលិតផល​ដែល​អ្នក​កំពុង​ប្រើ​ឱ្យ​ស្ទះ​រន្ធ​ញើស​របស់​អ្នក​
ដូច​ជា​មក​ពី​ម៉ាស៊ីន​ត្រ​ជាក់​ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ ក្រែម​សម្រាប់​រាងកាយ​ ប្រេង​ម៉ាស្សា​របស់​អ្នក​ ​ទាំង​អស់​នេះ​ហើយ​អាច​ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​ បណ្ដាល​ឱ្យ​អ្នក​មាន​មុន​នៅ​លើ​ខ្នង​របស់​អ្នក​។

ហេតុផល​ទី២៖ សម្លៀក​បំពាក់​របស់​អ្នក​ធ្វើ​អោយ​រោល​ឬ​រមាស់​
ជា​អកុសល​ ខណៈ​ពេល​កំពុង​ធ្វើ​ការ​រាងកាយ​របស់​អ្នក​ធ្វើការ​យ៉ាង​សកម្ម​ដែល​បណ្ដាល​អោយ​មាន​រោគ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន​ ប្រសិន​បើ​អ្នក​មិន​ប្រយ័ត្ន​។ ការ​កកិត​ពី​អាវ​ទ្រនាប់​ អាវ​កីឡា​រឹប​ៗ អាច​ធ្វើ​ឱ្យ​រលាក​គល់​រោម​ ហើយ​បណ្ដាល​រលាក់​ក្រហម​ផង​ដែរ​។

ហេតុផលទី៣៖ ការ​កើត​មុន​ទទួល​បាន​ពី​ក្រុម​គ្រួសារ​
ប្រសិន​បើ​គ្រួសារ​របស់​អ្នក​មាន​កើត​មុន​ពី​មុន​មក​ សួម​កុំ​មាន​ការ​ភ្ញាក់​ផ្អើល​ប្រសិន​បើ​អ្នក​កើត​មុន​ដែល​នោះ​។ វា​បាន​មក​ពី​ហ្សែន​របស់​គ្រួសារ​អ្នក​។

ហេតុផល​ទី​៤ ៖ការ​​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹម​ត្រូវ​សម្រាប់​ស្បែក​របស់​អ្នក​
សូម​ចាំ​ថា​ អ្វី​ដែល​ល្អ​សម្រាប់​បេះ​ដូង​របស់​អ្នក​គឺ​វា​ក៏​ជា​ការ​ល្អ​សម្រាប់​ស្បែក​របស់​អ្នក​ផង​ដែរ​ ដូច្នេះ​វា​អាច​ជា​ពេល​វេលា​ដើម្បី​កាត់​បន្ថយ​ទឹក​ដោះ​គោ​ក្រឡុក​ និង​ប៊ឺហ្គើរ​ប្រសិន​បើ​អ្នក​ចង់​អោយ​វា​សើរ​ជាង​មុន​។

ហេតុ​ផល​ទី​៥៖អ្នក​មិន​លាង​សំអាត​ខ្នង​របស់​អ្នក​
នេះ​ប្រហែល​ជា​ហាក់​ដូចជា​ឈឺក្បាល​ទេ​ ប៉ុន្តែ​ការ​ភ្លេច​លាង​សំអាត​ខ្នង​របស់​អ្នក​វា​ធ្វើ​អោយ​អ្នក​មាន​បញ្ហា​នៅ​លើ​ស្បែក​ផ្នែក​ខាង​ខ្នង​ជា​ច្រើន​យ៉ាង។ដូច​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​នេះ​ផង​។

មូល​ហេតុ​៥​យ៉ាង​ដែល​បណ្ដាល​អោយ​អ្នក​កើត​មុន​ខ្នង


មូល​ហេតុ​៥​យ៉ាង​ដែល​បណ្ដាល​អោយ​អ្នក​កើត​មុន​ខ្នង

  • មូល​ហេតុ​៥​យ៉ាង​ដែល​បណ្ដាល​អោយ​អ្នក​កើត​មុន​ខ្នង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: