បរាជ័យ​យប់​មិញ​ធ្វើ​ AT Madrid បាត់​បង់ឱកាស​ប្រជែង​ពាន​ La Liga ហើយ​

ក្នុងប្រកួតកាលពីយប់មិញក្លឹប AT Madrid ខកចិត្តយ៉ាងខ្លាំងក្រោយបរាជ័យដោយលទ្ធផល១ទល់នឹង២ក្រោមដៃក្លឹប Levante ។

ដោយក្នុងការប្រកួតក្លឹប AT Madrid បានចាបផ្ដើមយ៉ាងល្អដោយបានមួយគ្រាប់នាំមុខមុននៅនាទី២ដោយស៊ុតបញ្ចូលទីរបស់កីឡាករ Fernando Torres ប៉ុន្តែនៅនាទី៣០កីឡាករ Victor Casadesus បានរកគ្រាប់តាមស្មើឲ្យ Levante មកវិញ ។ ចូលដល់តង់ទី២ក្លឹប AT Madrid បានធ្វើយាមសម្រុកយ៉ាងខ្លាំងទៅលើក្លឹប Levante តែមិនធ្វើបានសម្រេចបែរជានៅនាទី៩០ក្លឹប Levante បែរជាអាចរកគ្រាប់ជ័យជំនះក្នុងការប្រកួតនេះទៅវីញដោយការស៊ុតរបស់កីឡាករ Giuseppe Rossi ។

ក្រោយបរាជ័យលើកនេះបានធ្វើឲ្យក្លឹប AT Madrid បានបាត់បង់ឱកាសប្រជែងពាន La Liga ទៅហើយព្រោះចាញ់ក្លឹបកំពូលតារាង Barcelona ចំនួន៣ពិន្ទុ ខណៈនៅសល់តែមួយប្រកួតប៉ុណ្ណោះត្រូវបញ្ចប់រដូវកាលនេះទៅហើយ ។

អត្ថបទ ៖ វិចទ័រ


បរាជ័យ​យប់​មិញ​ធ្វើ​ AT Madrid បាត់​បង់ឱកាស​ប្រជែង​ពាន​ La Liga ហើយ​

  • បរាជ័យ​យប់​មិញ​ធ្វើ​ AT Madrid បាត់​បង់ឱកាស​ប្រជែង​ពាន​ La Liga ហើយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: