បង​ស្រី​កំពូល​ច្រណែន​សម្លាប់​ប្អូន​ស្រី​ខ្លួន​ឯង​​យ៉ាង​សាហាវ​បំផុត

ជនរងគ្រោះ (ខាមុខ) | បងស្រី​ដែលជាឃាតក (ខាងក្រោយ)

តារា​ម៉ូដែល​ស្រី​អាយុ 17 ឆ្នាំ ​សញ្ជាតិ​រុស្ស៊ី​ម្នាក់​​ដែល​មាន​ឈ្មោះ​ថា Stefania Dubrovina ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី 24 កុម្ភៈ​នៅ​ក្នុង​ផ្ទះ​ល្វែង​របស់​បុរស​អាយុ 42 ឆ្នាំ​ម្នាក់​នៅ​ផ្លូវ Petersburg នៃ​ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី ដោយ​ភ្នែក​​របស់​នាង​ត្រូវ​បាន​​ឃាតក​ខ្វេះ​ចេញ ត្រចៀក​ត្រូវ​បាន​កាត់​ផ្ដាច់ និង​ដង​ខ្លួន​ត្រូវ​​មាន​ស្នាម​របួស​ជា​ច្រើន​កាំបិត។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​ ឃាតក​ដែល​បាន​សម្លាប់​តារា​ម៉ូដែល​ម្នាក់​នេះ​គឺ​ជា​បង​ស្រី​បង្កើត​របស់​នាង​តែ​ម្ដង​ដែល​​មាន​ឈ្មោះ​ថា Elizaveta Dubrovina អាយុ 19 ឆ្នាំ។

ឃាតក Elizaveta Dubrovina
ជនរងគ្រោះ Stefania Dubrovina

Elizaveta គឺ​ជា​បង​ស្រី​ម្នាក់​​ដែល​តែង​តែ​ច្រណែន​ជាមួយ​នឹង​ប្អូន​ស្រី​របស់​ខ្លួន​ ហើយ​មិត្តភ័ក្ដិ​របស់​ជន​រងគ្រោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នាង​ពេល​ខ្លះ​ដូចជា​មនុស្ស​ឆ្កួត​អញ្ចឹង ដោយ​នាង​ក៏​ធ្លាប់​ទទួល​ការ​ព្យាបាល​នៅ​​គ្លីនិក​វិកលចរិត​ផង​ដែរ។

​​​​បើ​តាម​របាយការណ៍​ដែល​ផ្ដល់​ដោយ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើត​ហេតុ ពួកគេ​ទាំង​ ៣ នាក់​ដែល​មាន Stefania , Elizaveta និង​បុរស​អាយុ 42 ឆ្នាំ​ជា​ម្ចាស់​ផ្ទះ​ បាន​ផឹកស៊ី​ជុំគ្នា​នៅ​កន្លែង​កើត​ហេតុ ដោយ​មាន​សភាព​ស្រវឹង​ជោកជាំ ហើយ​​បុរស​ដែល​ជា​ម្ចាស់​ផ្ទះ​ក៏​បាន​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​ទិញ​គ្រឿង​ក្លែម និង​ស្រា​បន្ថែម។ បន្ទាប់​ពី​បុរស​នោះ​ដើរ​ចេញ​ហើយ​បិទ​ទ្វារ​ Elizaveta ក៏​បាន​ប្រើប្រាស់​កូន​កាំបិត​សម្លាប់​ប្អូន​ស្រី​របស់​ខ្លួន​តែ​ម្ដង ដោយ​បាន​ខ្វេះ​ភ្នែក កាត់​ត្រចៀក និង​អារ​ទៅ​លើ​ដង​ខ្លួន​ជា​ច្រើន​កាំបិត។

ចំណែក​ឯ​លោក​ស្រី Ekaterina Dubrovina ដែល​ជា​ម្ដាយ​មីង​របស់​ពួក​គេ​ទាំង​ ២ បាន​ហៅ​ការ​ស្លាប់​របស់ Stefania ថា​ “សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់”។ លោកស្រី​បាន​បន្ត​ថា ពួកគេ​ទាំង​ ២ នាក់​បង​ប្អូន​បាន​ទទួល​រង​នូវ​សុបិន​​ដ៏​អាក្រក់​កាល​ពី​​វ័យ​កុមារ​ភាព​របស់​ពួកគេ៕

Stefania Dubrovina
Stefania Dubrovina
Elizaveta (រូបថតដែលថតយកស្ទីលតាមប្អូនស្រីរបស់ខ្លួន)

ប្រែសម្រួល ៖ ជលស័យ

បង​ស្រី​កំពូល​ច្រណែន​សម្លាប់​ប្អូន​ស្រី​ខ្លួន​ឯង​​យ៉ាង​សាហាវ​បំផុត

  • បង​ស្រី​កំពូល​ច្រណែន​សម្លាប់​ប្អូន​ស្រី​ខ្លួន​ឯង​​យ៉ាង​សាហាវ​បំផុត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: