ក្រោយ​ពី​សិក្សា​ពី​អ្នក​មាន​អស់​រយៈ​៥​ឆ្នាំ​​បុរស​ម្នាក់​រក​ឃើញ​ថា​អ្នក​មាន​ភាគ​ច្រើន​គឺ​គេច​ពី​មនុស្ស​១​ប្រភេទ​នេះ​

ក្រោយពីបានសិក្សាស្រាវជ្រាវទម្លាប់របស់អ្នកមានអស់រយៈពេល៥ឆ្នាំមក អ្នកនិពន្ធលោក Thomas C.Corley បានរកឃើញថាពួកអ្នកមានទាំងនោះ គឺសុទ្ធតែព្យាយាមគេចចេញពីមនុស្សទុទ្ទិដ្ឋិនិយម (មនុស្សគិតអវិជ្ជមាន)។

លោកបានបន្ថែមថា “មនុស្សដែលក្លាយជាសេដ្ឋីពីបាតដៃទទេទាំងនោះពិតជាខ្វល់ពីរឿងមនុស្សដែលគេសេពគប់ខ្លាំងណាស់” ។ “អ្នកនឹងកាន់តែជោគជ័យតាមមនុស្សជោគជ័យដែលអ្នកចំណាយពេលសេពគប់ជាមួយទាំងនោះ” ។ ចំពោះអ្នកមានពួកគេតែស្វែងរកមនុស្សដែលមានគោលដៅ,គិតវិជ្ជមាន,ចេះសាទរ,និងជាសរុបគឹមានអត្តចរិតវិជ្ជមាន ។

៨៦%នៃអ្នកមានដែលគាត់បានស្រាវជ្រាវបានឲ្យដឹងពួកគេចូលចិត្តសេពគប់ជាមួយមនុស្សដែលមានផ្នត់គំនិតជោគជ័យដូចពួកគេអ៊ីចឹង។ “ការជោគជ័យក្នុងរយៈពេលវែងគឹអាចទៅរួចពេលដែលអ្នកមានការគិតវិជ្ជមាន” សំដីរបស់លោក Corley ។

ជាចុងក្រោយ ៖ ការគិតអវិជ្ជមាននឹងធ្វើអ្នកមិនអាចឈានទៅរកភាពជោគជ័យបាននោះទេ ចូរព្យាយាមគេចពីមនុស្សមានគំនិតទុទ្ទិដ្ឋិនិយម និង ចាប់ផ្តើមដើរជាមួយក្រុមមនុស្សដែលមានគំនិតវិជ្ជមាន ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

ក្រោយ​ពី​សិក្សា​ពី​អ្នក​មាន​អស់​រយៈ​៥​ឆ្នាំ​​បុរស​ម្នាក់​រក​ឃើញ​ថា​អ្នក​មាន​ភាគ​ច្រើន​គឺ​គេច​ពី​មនុស្ស​១​ប្រភេទ​នេះ​

  • ក្រោយ​ពី​សិក្សា​ពី​អ្នក​មាន​អស់​រយៈ​៥​ឆ្នាំ​​បុរស​ម្នាក់​រក​ឃើញ​ថា​អ្នក​មាន​ភាគ​ច្រើន​គឺ​គេច​ពី​មនុស្ស​១​ប្រភេទ​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: