គ្រូ​ Leicester City ប្រាប់​គ្រូ​ Spur ថា​បំភ្លេច​ការ​លើក​ពាន​ Premier League នៅ​រដូវ​កាល​នេះ​ចោល​ទៅ​

យើងឃើញថាបច្ចុប្បន្នក្លឹប Leicester City កំពុងឈរនៅកំពូលតារាង Premier League ដោយមាន៧៣ពិន្ទុ ខណៈតាមពីក្រោយដោយក្លឹប Tottenham Hortspur ដែលមាន៦៨ពិន្ទុខណៈការប្រកួតនៅសល់៤សប្ដាហ៍នឹងត្រូវបញ្ចប់ ។

ដោយឡែកថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Leicester City គឺលោក Claudio Ranieri បានព្រលយប្រាប់ទៅគ្រូរបស់ក្លឹប Tottenham Hortspur គឺលោក Mauricio Pochettino ឲ្យបំភ្លេចបំណងលើកពាន Premier League រដូវកាលនេះចោលទៅ ។

ដោយលោក Claudio បាននិយាយថា « Mauricio អ្នកអាចបន្តរង់ចាំ គឺរង់ចាំមួយឆ្នាំទៀត ព្រោះក្ដីសង្ឃឹមលើកពានរបស់អ្នកនៅរដូវកាលនេះតិចណាស់ » ។

Claudio បន្តថា « ជាការពិតក្លឹបដែលឈរនៅកំពូលតារាងប្រាកដជារងសម្ពាធ ប៉ុន្តែខ្ញុំជឿថាក្រុមរបស់ខ្ញុំនឹងបន្តនាំមុខ Supr ៥ពិន្ទុដដែលហើយនឹងលើកពាន Premier League នៅរដូវកាលនេះ ដូចនេះខ្ញុំចង់ប្រាប់ Mauricio អ្នកគួរតែបំភ្លេចការលើកពាននៅរដូវកាលនេះចោលទៅ » ។

យ៉ាងណាក្រៅពីរឿងនេះលោក Claudio ក៏បានរំលឹកពីបទពិសោធន៍នៃការដឹកនាំក្លឹបបានត្រឹមចំណាត់លេខថ្នាក់លេខ២ចំនួន៤ដងរួចហើយរបស់លោកផងដែរ ។

Claudio និយាយថា « ខ្ញុំដឹកនាំ Chelsea ឈរត្រឹមចំណាត់ថ្នាក់លេខ២ បន្ទាប់មកខ្ញុំដឹកនាំ Roma បានត្រឹមចំណាត់ថ្នាក់ទី២ដូចគ្នានេះដែរពេលនោះ Roma ចាញ់ក្រុមចំណាត់ថ្នាក់លេខ១គឺ Inter Milan ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ »

Claudio បន្តថា « ខ្ញុំបានទៅដឹកនាំ Juventus ដោយរដូវកាលដំបូងគឺនៅចំណាត់ថ្នាក់៣ក្រោយមកចំណាត់ថ្នាក់ទី២ខ្ញុំនៅតែមិនអាចឈ្នះពាន តើខ្ញុំអាចធ្វើយ៉ាងម៉េចបាន ? នៅក្លឹប Monaco ខ្ញុំបានត្រឹមចំណាត់លេខ២បន្តទៀតដោយចាញ់ PSG ៨ពិន្ទុ ដូចនេះខ្ញុំនឹងនាំ Leicester City ឈ្នះពាន Premier League នៅរដូវកាលនេះឲ្យបាន » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


គ្រូ​ Leicester City ប្រាប់​គ្រូ​ Spur ថា​បំភ្លេច​ការ​លើក​ពាន​ Premier League នៅ​រដូវ​កាល​នេះ​ចោល​ទៅ​

  • គ្រូ​ Leicester City ប្រាប់​គ្រូ​ Spur ថា​បំភ្លេច​ការ​លើក​ពាន​ Premier League នៅ​រដូវ​កាល​នេះ​ចោល​ទៅ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: