ដឹង​អត់​កីឡាករ​បាល់​ទាត់​សញ្ជាតិ​អាស៊ី​ដ៏​ល្បី​ទាំង​៣​នេះ​ទៅ​លេង​នៅ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​ពី​ពេល​ណា​ ?

ជឿ​ថា​ប្រិយ​មិត្ត​ដែល​និយម​ទស្សនា​បាល់​ទាត់​ប្រាកដ​ជា​ស្គាល់​កីឡាករ​បាល់​ទាត់​សញ្ជាតិអាស៊ី​ទាំង​៣​រូប​នាក់​នេះ​យ៉ាង​ច្បាស់​ ។ តើ​ប្រិយ​មិត្ត​បាន​ដឹង​ថា​ពួក​គេ​ទាំង​៣​ផ្លាស់​ទៅ​លេង​នៅ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​ណា​ហើយ​ជាមួយ​ក្លឹប​ណា​ដែរ​ឬ​ទេ ?

Keisuke Honda

ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​ផ្លាស់​លេង​នៅ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៧​ ដោយ​កាល​នោះ​គេ​ផ្លាស់​ពី​ក្លឹប​ Nagoya Grampusរបស់​ប្រទេស​ជប៉ុន​មក​កាន់​ក្លឹប​ VVV-Venlo ប្រទេស​ហូឡង់​ ។ យ៉ាង​ណា​ក្នុង​ការ​ចំណាយ​ពេល​៣​ឆ្នាំ​ជាមួយក្លឹប​ VVV-Venlo កីឡាករ​ Honda បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៧៤​ប្រកួត​ ។ គេ​បាន​ចាក​ចេញ​ពី​ក្លឹប​ VVV-Venlo ទៅ​កាន់​ CSKA Moscow របស់​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​២០១០​ ។

Park Ji Sung

កីឡាករ​ Park Ji Sung គឺ​ជា​ខ្សែ​បម្រើ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ ។ គេ​បាន​ចាប់​ផ្ដើម​បោះ​ជំហាន​ដំបូង​នៅ​តំបន់​អឺរ៉ុប​ក្នុង​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០០៣​ដោយ​កាល​នោះ​គេ​បាន​ផ្លាស់​ពី​ក្លឹប​ Kyoto Purple Sanga របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៅ​កាន់​ក្លឹប​ PSV Eindhoven របស់​ប្រទេស​ហូឡង់​ ។ ក្នុង​ការ​ចំណាយ​ពេល​២​រដូវ​កាល​ជាមួយ​ PSV គេ​បាន​បង្ហាញ​ខ្លួន​ចំនួន​៩៣​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​ចំនួន​១៧​គ្រាប់​ ។ គួរ​បញ្ជាក់​ថា​គេ​បាន​ចាក​ចេញ​ពី​ PSV ទៅ​លេង​នៅ​ Man Utd ក្នុង​ឆ្នាំ​២០០៥​ ។

Shinji Kagawa

កីឡាករ​ Kagawa បាន​ផ្លាស់​ពី​ក្លឹប​ Cerezo Osaka របស់​ប្រទេស​ជប៉ុន​ទៅ​កាន់​ក្លឹប​ Borrusia Dortmund របស់​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១០​ ។ ក្នុង​ការ​ចំណាយ​ពេល​២​ឆ្នាំ​ជាមួយ​ Dortmund កាល​នោះ​កីឡាករ​ Kagawa បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៧១​ប្រកួត​ ។ គួរ​បញ្ជាក់​ថា​គេ​បាន​ចាក​ចេញ​ពី​ Dortmund ទៅ​កាន់​ក្លឹប​ Man Utd ក្នុង​ឆ្នាំ​២០១២​ តែ​ក្នុង​ឆ្នាំ​២០១៤​គេ​ក៏​បាន​ត្រលប់​មក​ Dortmund សារ​ជាថ្មី​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

ដឹង​អត់​កីឡាករ​បាល់​ទាត់​សញ្ជាតិ​អាស៊ី​ដ៏​ល្បី​ទាំង​៣​នេះ​ទៅ​លេង​នៅ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​ពី​ពេល​ណា​ ?

  • ដឹង​អត់​កីឡាករ​បាល់​ទាត់​សញ្ជាតិ​អាស៊ី​ដ៏​ល្បី​ទាំង​៣​នេះ​ទៅ​លេង​នៅ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​ពី​ពេល​ណា​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: